សម្ព័ន្ធសមាគមមេធាវីវៀតណាមបរិហារទោសយ៉ាងខ្លាំងក្លាចំពោះអំពីរបស់ចិននៅសមុទ្រខាងកើត
|
សម្ព័ន្ធសមាគមមេធាវីវៀតណាមបរិហារទោសយ៉ាងខ្លាំងក្លាចំពោះអំពីរបស់ចិននៅសមុទ្រខាងកើត (Image: VIetnam+) |
(VOVworld) – នារសៀលថ្ងៃទី ១១ ឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធ សមាគមមេធាវីវៀតណាមបានរៀបចំសម័យប្រជុំបើកទូលាយវិសាមញ្ញនិង
អនុម័ត្តលើសេចក្តីថ្លែងការណ៍ដោយប្រឆាំងជំទាស់អំពើរបស់ចិនដែលរំលោភ
លើអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមលើសមុទ្រខាងកើត។
សម្ព័ន្ធសមាគមន៍មេធាវីវៀតណាមស្នើឲ្យរដ្ឋាភិបាលចិនបញ្ឈប់រាល់សកម្មភាព
រំលោភលើអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់វៀតណាមនៅប្រជុំកោះ
Hoang Sa និង Truong Sa ។ ទន្ទឹមនឹងនោះ សម្ព័ន្ធសមាគមមេធាវីវៀតណាមក៏
បានស្នើឲ្យភាគីចិនដកស្ថានីយ៍ខួងHaiynan Shiyou-981 និងនាវាគ្រប់ប្រភេទ
ចេញពីតំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ពង់រាបបាតសមុទ្ររបស់វៀតណាម
ភ្លាមមួយរំពិច។ សម្ព័ន្ធសមាគមមេធាវីវៀតណាមត្រៀមខ្លួនជាស្រេចផ្តល់មូលដ្ឋាន
គតិយុត្តិដល់រដ្ឋាភិបាលវៀតណាមសំដៅការពារអធិបតេយ្យភាពនិងបូរណ
ភាពដែនដីនៅសមុទ្រខាងកើតរបស់វៀតណាម។ សម្ព័ន្ធសមាគមមេធាវីវៀត
ណាមក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបរិហារទោសយ៉ាងខ្លាំងក្លាចំពោះ
អំពីរបស់ចិនដើម្បីរក្សាសន្តិភាពសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើតនិង
ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
នាថ្ងៃទី១២ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការវៀតណាមសាមគ្គីភាព
និងសហប្រតិបត្តិការអាស៊ី-អាហ្វ្រីក-អាមេរិកឡាទិន ចំណុះសម្ព័ន្ធបណ្ដាអង្គការ
មិត្តភាពវៀតណាមបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ការដែលចិនដាក់
ស្ថានីយ៍ខួងខុសច្បាប់ក្នុងដំបន់សមុទ្រវៀតណាម។ គណៈកម្មាធិការវៀតណាម
សាមគ្គីភាពនិងសហប្រតិបត្តិការវៀតណាមអាស៊ី-អាហ្វ្រីក-អាមេរិកឡាទិនបាន
ស្នើរភាគីចិនដកចេញស្ថានីយ៍ខួងនិងនាវាអមដំណើរចេញពីដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម មិនទុកឲ្យកើតមានឡើង
សកម្មភាពប្រហាក់ប្រហែលក្នុងពេលអនាគត៕