សម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញលើកកំពស់គុណភាពសកម្មភាពរបស់សម្ព័ន្ធសមាគមថ្នាក់មូលដ្ឋា

សម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញលើកកំពស់គុណភាពសកម្មភាពរបស់សម្ព័ន្ធសមាគមថ្នាក់មូលដ្ឋា - ảnh 1
លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក
 Nguyen Dac Vinh ថ្លែងមតិក្នុងសន្និសីទ (រូបថតៈvov.vn )


(VOVworld)-សន្និសីទលើកទី៥នៃគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញនីតិកាលទី១០បានប្រារព្វឡើងនាថ្ងៃទី២៨មិថុនានៅទីក្រុងហាណូយ
(វៀតណាម)។សន្និសីទគឺសំដៅលើកកំពស់គុណភាពសមាជិករបស់សម្ព័ន្ធយុវជន
និងសកម្មភាព​របស់សាខានៃសម្ព័ន្ធសមាគមនៅមូលដ្ឋាន។ ថ្លែងមតិនៅទីនេះ លេ
ខាទី១​ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Dac Vinh បានស្នើរ
សម្ព័ន្ធ យុវជនៅខេត្ត​ទីក្រុង យកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាលសមាជិក
សម្ព័ន្ធ សមាគមនៅមូលដ្ឋាន ជាពិសេស​ បញ្ជូលសមាជិកសម្ព័ន្ធសមាគមនៅបណ្តា
មណ្ឌល ផលិតទំនិញសំរាប់នាំចេញ តំបន់ព្រៃភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាល់។
 លោក Nguyen Dac Vinh បានសង្កត់ធ្ងន់ថា៖ “គោលដៅរបស់សម្ព័ន្ធយុវជន គឺអនុវត្ត
ជីវភាពរស់នៅខាងនយោបាយឲ្យសមាជិកសម្ព័ន្ធយុវជន។ តាមរយៈនោះ សមាជិក
សម្ព័ន្ធយុវជនបានយល់ច្បាស់នូវការផ្តួច ផ្តើមគំនិត គោលនយោបាយរបស់បក្ស
 និងរដ្ឋ ព្រមទាំងការផ្តួចផ្តើមគំនិតរបស់សម្ព័ន្ធ សមាគមទៀតផង”។

      លោក Nguyen Quang Vinh បានស្នើរថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្ត ទីក្រុង ផ្សព្វ
ផ្សាយអំពីស្ថានភាពនៅសមុទ្រខាងកើត ដើម្បីសមាជិកសម្ព័ន្ធសមាគមយុវជន មានចំណះដឹងត្រឹដ៍មត្រូវ​ ជាពិសេសគឺយុវជននៅបណ្តាមណ្ឌលផលិតទំនិញសំរាប់
នាំចេញនិងមណ្ឌលឧស្សាហកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ