សម្ព័ន្ធសមាគមសារព័ត៍មានស៊ើបអង្កេតអន្តរជាតិនឹងប្រកាសខ្លឹមសារមួយចំនួននៃសំណុំឯកសារ Panama នាខែឧសភា

សម្ព័ន្ធសមាគមសារព័ត៍មានស៊ើបអង្កេតអន្តរជាតិនឹងប្រកាសខ្លឹមសារមួយចំនួននៃសំណុំឯកសារ Panama នាខែឧសភា - ảnh 1
សម្ព័ន្ធសមាគមសារព័ត៍មានស៊ើបអង្កេតអន្តរជាតិនឹងប្រកាសខ្លឹមសារមួយចំនួននៃសំណុំឯកសារ Panama នាខែឧសភា

(VOV)_ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃទី២៧ មេសា សម្ព័ន្ធសមាគមសារ​ព័ត៍មាន
ស៊ើបអង្កេតអន្តរជាតិ (ICIJ) ជាស្ថាប័នកំពុងមានសំណុំឯកសារ របស់​ក្រុមហ៊ុនច្បាប់
Mossack Fonseca នៅប៉ាណាម៉ា ឬបានហៅថា” សំណុំ​ឯកសារប៉ាណាម៉ា”​ បាន
អោយដឹងថា៖នឹងប្រកាសខ្លឹមសារមួយចំនួននៃសំណុំ​ឯកសារនេះ នាថ្ងៃទី៩ ឧស
ភាខាងមុខ និងបន្តប្រកាសសំណុំឯកសារនានា ក្នុង​ប៉ុន្មានខែខាងមុខនេះ។

មុននេះមួយឆ្នាំ ​ឯក​សារ​ ចំនួន  ១១,៥ លាន​របស់ក្រុមហ៊ុនច្បាប់ Mossack Fonseca
 បានផ្គត់ផ្គង់អោយកាសែត៖ “ Sueddeutsche Zeitung ”( SZ) របស់អាល្លឺម៉ង់។ បន្ទាប់
នោះ SZ បានចែករំលែកព័ត៍មាននេះ ជាមួយ ICIJ និងសម្ព័ន្ធក្រុមហ៊ុនព័ត៍មានមួយ
ចំនួនទៀត។ ICIJ បានប្រកាសព័ត៍មានអំពី​ការ​លាក់លុយ​សម្ងាត់​គេច​ពីការ​បង់​ពន្ធ
​របស់បុគ្គលរាប់ពាន់នាក់ ដោយមានទឹក​ប្រាក់ឡើងដល់ ១១៩ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ