សម្ព័ន្ធសមាគមឧស្សាហកម្មអាល្លឺម៉ង់ព្រមានថាអាមេរិកកំពុងធ្វើឲ្យខូចខាតដោយខ្លួនឯងអំពីសេចក្ដីសម្រេចយកពន្ធ

(VOVWORLD) -នាថ្ងៃទី ២១ កក្កដា សម្ព័ន្ធសមាគមបណ្ដាផ្នែកឧស្សាហកម្មអាល្លឺម៉ង់បានព្រមានថា អាមេរិកកំពុងប្រឈមមុខនឹងគ្រោះអាសន្នរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារការគំរាមកំហែង និងយកពន្ធ នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចំពោះអឺរ៉ុប។ 
សម្ព័ន្ធសមាគមឧស្សាហកម្មអាល្លឺម៉ង់ព្រមានថាអាមេរិកកំពុងធ្វើឲ្យខូចខាតដោយខ្លួនឯងអំពីសេចក្ដីសម្រេចយកពន្ធ - ảnh 1 ប្រធានសម្ព័ន្ធសមាគមឧស្សាហកម្មអាល្លឺម៉ង់លោក Dieter Kempf

តាមប្រធានសម្ព័ន្ធសមាគមឧស្សាហកម្មអាល្លឺម៉ង់លោក Dieter Kempf ថា ខឿនឧស្សាហកម្មផលិតរថយន្តរបស់អាល្លឺម៉ង់បានជ្រើសរើសពលករចំនួនជាង ១១៨ ០០០ នាក់នៅអាមេរិក និង ៦០ ភាគរយនៃផលិតផលដែលគេផលិតគឺសុទ្ធតែបាននាំចេញពីអាមេរិកទៅកាន់ប្រទេសដទៃជាច្រើន។ សេចក្ដីព្រមានពោលខាងលើត្រូវបាននាំចេញមុនពេលការចរចាអំពីពាណិជ្ជកម្មរវាងប្រធានគណកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Junke ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៥ កក្កដាខាងមុខនៅវ៉ាស៊ីនតោន។

ប្រធានសម្ព័ន្ធសមាគមឧស្សាហកម្មអាល្លឺម៉ង់ (BDI) លោក Dieter Kempf បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចប្រជុំសំខាន់ៗនេះ  ប្រធាន EC គប្បីបញ្ជាក់យ៉ាងច្បាស់លាស់ជាមួយប្រធានាធិបតីអាមេរិកលោក Trump ថា អាមេរិកនឹងធ្វើឲ្យខូចខាតដល់ខ្លួនឯង ដោយការយកពន្ធ លើការនាំចូល រថយន្តនិងគ្រឿងបន្លាស់រថយន្ត។

នាបច្ចុប្បន្ន មន្ត្រីជាច្រើនរូបរបស់ EU បានបង្ហាញសុទិដ្ឋិនិយម និងក្ដីសង្ឃឹមយ៉ាងតិចតួចអំពីអ្វីៗដែល ប្រធាន EC អាចទទួលបាននៅក្នុងជំនួបខាងមុខជាមួយប្រធានាធិបតីអាមេរិកលោក Trump ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ