សម្ព័ន្ធអារ៉ាប់ ព្រមាន​ថា កិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​នៅ​លីប៊ី កំ​ពុង​រង​ការ​គំរាមកំហែង

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកខាងជើងនៅថ្ងៃទី ៦ ខែមីនា បានដកស្រង់សំដីរបស់អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul Gheit ដោយព្រមានថា ការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ រវាងរដ្ឋាភិបាលគូប្រជែងទាំងពីរនៅក្នុងប្រទេសលីប៊ី មានហានិភ័យនឹងបំផ្លិចបំផ្លាញសន្តិភាពដែលប្រទេសនេះសម្រេចបាន បន្ទាប់ពីគណៈបក្សនយោបាយទាំងអស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយកាលពីឆ្នាំ ២០២០ ។
សម្ព័ន្ធអារ៉ាប់ ព្រមាន​ថា កិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​នៅ​លីប៊ី កំ​ពុង​រង​ការ​គំរាមកំហែង - ảnh 1អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់(AL) លោក Ahmed Aboul Gheit។ (រូបភាព៖ AFP/TTXVN)

អគ្គលេខាធិការលោក Aboul Gheit ជាថ្មីម្តងទៀត បានអំពាវនាវឱ្យគណៈបក្សទាំងអស់នៅក្នុងប្រទេសលីប៊ី ធ្វើការយ៉ាងម៉ត់ចត់ និងមានទំនួលខុសត្រូវ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលខាងសន្តិសុខ នយោបាយ និងផ្លូវច្បាប់ជាចាំបាច់ ដើម្បីរៀបចំការបោះឆ្នោតជាតិឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន។

សុំគូសបញ្ជាក់ថា ស្ថានការណ៍នយោបាយ និងសន្តិសុខក្នុងប្រទេសលីប៊ី កាន់តែមានភាពស្មុគស្មាញ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីតែងតាំងលោក Fathi Bashagha បានស្បថចូលកាន់តំណែង ចំពោះមុខរដ្ឋសភានៅភាគខាងកើតប្រទេសលីប៊ី។ រដ្ឋាភិបាលដែលកំពុងកាន់អំណាច ឬបានគេស្គាល់ថាជារដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី (GNU) ដឹកនាំដោយលោក Abdu Hamid Dbeibah បានច្រានចោលការបោះឆ្នោតទំនុកទុកចិត្ត ចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Fathi Bashagha នៅក្នុងរដ្ឋសភា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ