សម្ព័ន្ធអារ៉ាប់នឹងបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីផែនការរួមបញ្ចូលតំបន់ West Bank របស់អ៊ីស្រាអែល
(VOVWORLD) - តាមគម្រោង កិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃព្រហស្បតិ៍នៃសប្តាហ៍នេះ តាមសំណើររបស់ប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៧ ខែមេសា សម្ព័ន្ធអារ៉ាប់ដែលមានមូលដ្ឋាននៅទីក្រុងគែរនៃប្រទេសអេហ្ស៊ីបឲ្យដឹងថា នឹងបើកកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងផែនការរួមបញ្ចូលតំបន់ West Bank របស់អ៊ីស្រាអែល។ តាមគម្រោង កិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃព្រហស្បតិ៍នៃសប្តាហ៍នេះ តាមសំណើររបស់ប៉ាឡេស្ទីន។ អគ្គលេខាធិការរងសម្ព័ន្ធអារ៉ាប់លោក Hossam Zaki បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអារ៉ាប់នឹងពិភាក្សាពីការជួយគាំទ្រផ្នែកនយោបាយច្បាប់និងហិរញ្ញវត្ថុផ្សេងៗ សម្រាប់មជ្ឍដ្ឋានមន្រ្តីប៉ាឡេស្ទីន សំដៅប្រឆាំងនឹងផែនការរបស់អ៊ីស្រាអែល។
មុននេះ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានផ្ញើសារទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដើម្បីព្រមានអំពីផែនការរបស់អ៊ីស្រាអែលនិងបានចាត់ទុកថា ផែនការនេះនឹងបង្កើនភាពតានតឹងនៅក្នុងតំបន់ជាពុំខាន៕