សម្ព័ន្ធអារ៉ាប់នឹងរៀបចំសន្និសិទកំពូលនាចុងខេមិនាខាងមុខ
|
លោក Ahmed Ben Helliអគ្គលេខាធិការរង
នៃសម្ព័ន្ធអារ៉ាប់(រូបថត៖Internet)
|
ថ្លែងមតិនៅក្នុងសន្និសិទកាសែតនាថ្ងៃទី២២មិនានៅទីក្រុងគែ(អេហ្ស៊ីព) អគ្គលេខា
ធិការរងនៃសម្ព័ន្ធអារ៉ាប់Ahmed Ben Helliឲ្យដឹងថាអង្គការនេះនឹងរៀបចំសន្និសិទកំពូល
នាថ្ងៃទី ២៩មិនាខាងមុខនៅទីក្រុង Bagda អ៊ីរ៉ាក់។ តាមគំរោង សន្និសិទនឹងពិភាក្សានិង
សម្រេចអំពី បញ្ហាច្រើនដូចជា សភាពការណ៌ស៊ីរី សភាពការណ៌ Yemen បញ្ហាអ៊ីស្រា
អែល និង Palestine និងប្រឆំាងភេរវកម្មជាដើម។ លោក Helliក៏ឲ្យដឹងដែរថា មុនពេល បើកសន្និសិទកំពូល នឹងប្រព្រឹត្តទៅសន្និសិទរដ្ឋ មន្រ្តីការបរទេស និងរដ្ឋមន្រ្តីសេដ្ឋកិច្ច
សម្ព័ន្ធអារ៉ាប់។ នេះជាលើកដំបូងដែលអ៊ីរ៉ាក់ធ្វើជាម្ចាស់ផ្ទៈទទួលរៀបចំ សន្និសិទកំពូល របស់សម្ព័ន្ធអារ៉ាប់ តាំងពីឆ្នាំ ១៩៩០មក៕