សម្ព័ន្ធអារ៉ាបបានប្រជុំវិសាមញ្ញស្ដីពីប៉ាឡេស្ទីន

សម្ព័ន្ធអារ៉ាបបានប្រជុំវិសាមញ្ញស្ដីពីប៉ាឡេស្ទីន - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (AFP)

        Vovworld-នាថ្ងៃទី១៥មករា សម្ព័ន្ធអារ៉ាប (AL) បានរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រី​
ការបរទេសវិសាមញ្ញនៅទីក្រុងគែ(អេហ្សីប)ដើម្បីសម្ដែងការឯកភាពគាំទ្រការ​ខំប្រឹង
ប្រែងរបស់ប៉ាឡេស្ទីនក្នុងការបញ្ចប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែល។ តាម
សេចក្តីថ្លែងការណ៍នៅសន្និសីទនេះ ប្រទេសអារ៉ាបមួយចំនួនបាន​ប្រគល់​ភារកិច្ច
ដំណើរការពិគ្រោះយោបល់និងជួបសន្ទនាចាំបាច់ដើម្បីដាក់ជូនសំណើរថ្មីជូនក្រុម
ប្រឹក្សាសន្តិសុខ។ នៅសន្និសីទ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាន
ស្នើរបង្កើតគណៈកម្មាធិការអារ៉ាបមួយនាំមុខដោយ​គុយវែត​ដើម្បីជំរុញសេចក្តីសំរេច
ចិត្តថ្មីស្ដីពីការងារនេះនៅក្រុមប្រឹក្សាសន្តិសុខ។ លោកក៏បានប្រកាសត្រៀមខ្លួនជា
ស្រេចចរចារសន្តិភាពជាមួយអ៊ីស្រាអែល​ដោយមានលក្ខណៈការចរចារត្រូវមាន
ខ្លឹមសារច្បាស់លាស់និងគោលដៅជាក់ស្ដែង។ ក្នុងឱកាសនេះដែរ ប្រធានាធិបតី
ប៉ាឡេស្ទីនក៏អំពាវនាវឲ្យ AL ផ្គត់ផ្គង​កញ្ចប់ហិរញ្ញវត្ថុមួយជួយសង្គ្រោះមានតំលៃ
១០០លានដុល្លារអាមេរិកជារៀង​រាល់ខែដើម្បីបំពេញឲ្យខ្ទង់ពន្ធរបស់ប៉ាឡេស្ទីនដែល
ត្រូវអ៊ីស្រាអែលកំពុងហ៊ុំព័ទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ