សមយុទ្ធកងទ័ពជើងទឹកពហុភាគីនៃប្រទេសអាស៊ាន

(VOVWORLD) - នាថ្ងៃទី ១២ ឧសភា នៅមូលដ្ឋានទ័ពជើងទឹក Subic នៃប្រទេសហ្វីលីពីន បានប្រព្រឹត្តទៅសមយុទ្ធកងទ័ពជើងទឹកពហុភាគីលើកទី ២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AMNEX ២)  ដោយមានការចូលរួមពីប្រធានក្រុមនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន។
សមយុទ្ធកងទ័ពជើងទឹកពហុភាគីនៃប្រទេសអាស៊ាន - ảnh 1ទិដ្ឋភាពនៃពិធីបើក (រូបថត៖ CTV Le Ngoc/VOV)

លោកវរសេនីយ៍ឯក Nguyen Van Ngan នាយសេនាធិការរងនៃកងទ័ពជើងទឹកភូមិភាគទី៤ ប្រធានបេសកកម្ម និងលោកវរសេនីយ៍ទោ Ma Nguyen Thanh ប្រធានក្រុមនាវា ០១៥-Tran Hung Dao បានចូលរួមពិធីបើក។

AMNEX ២ មានគោលបំណងលើកកម្ពស់សសរស្តម្ភសំខាន់ៗចំនួនបីនៃអន្តរប្រតិបត្តិការ ការឆ្លើយតប និងការត្រៀមខ្លួនដើម្បីដោះស្រាយកង្វល់រួមរបស់ប្រទេសដែលមានព្រំដែនសមុទ្ររួម។

ចូលរួមនៅក្នុង AMNEX ២ រួមមាននាវាកងទ័ពជើងទឹកមកពីប្រទេសវៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ព្រុយណេ និងម្ចាស់ផ្ទះហ្វីលីពីន។ នៅក្នុងដំណាក់កាលលើសមុទ្ររយៈពេលពីរថ្ងៃ ថ្ងៃនេះ និងថ្ងៃស្អែក នាវាធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះតាមសមុទ្រ; សញ្ញាពន្លឺ; ការដើរក្បួននៅពេលយប់តាមជួរ; ការចុះចតឧទ្ធម្ភាគចក្រនៅលើកប៉ាល់, ការស៊ើបការណ៍សម្ងាត់, ការឃ្លាំមើល, ការឈ្លបយកការណ៍ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ