សម័យប្រជុំត្រៀមឲ្យមហាសន្និបាតសហជីពវៀតណាមលើកទី១១
(VOV) /  
|
មហាសន្និបាតសហជីពវៀតណាមលើកទី១០។ (congdoanbdvn.org.vn) |
VOV-នាព្រឹកថ្ងៃទី២៧កក្កដានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យ
ប្រជុំត្រៀមឲ្យមហាសន្និបាតសហជីពវៀតណាមលើកទី១១។ មហាសន្និបាត
បានឯកភាពជ្រើសរើសគណៈអង្គប្រធានមហាសន្និបាត គណៈលេខាធិការ
មហាសន្និបាតនិងគណៈកម្មាការអធិការកិច្ចពិនិត្យតួនាទីដំណាង។ មហា
សន្និបាតបានឯកភាពលើរបៀបវារៈក្នុងរយៈពេល៣ថ្ងៃ ប្រមូលផ្ដុំពិភាគ្សាបណ្ដា
ខ្លឹមសារសំខាន់រួមមាន របាយការណ៍ពិនិត្យកិច្ចដឹកនាំបញ្ជាណែនាំរបស់គណៈ
ប្រតិបត្តិ គណៈអង្គប្រធានសហព័ន្ធពលករវៀតណាមនីតិកាលទី១០
របាយការណ៍ត្រៀមកម្មាភិបាលគណៈប្រតិបត្តិគណៈអង្គប្រធានសហព័ន្ធពលករ
វៀតណាមអាណាត្តិ២០១៣-២០១៨ជាដើម។
មុននោះនាព្រឹកថ្ងៃទី២៧កក្កដា គណៈប្រតិភូសហព័ន្ធពលករវៀតណាម
បានទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតម្កលសព្វ៕
-VOV