សម័យប្រជុំទីលើក៣២របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបើក

(VOVworld) - សម័យប្រជុំទីលើក៣២របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀត
ណាម បានបើកនាព្រឹកថ្ងៃទី៦ តុលា។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានលើកច្បាស់ថានេះគឺជាសម័យប្រជុំ ត្រៀមរៀបចំឲ្យ
សម័យប្រជុំទី៨ខាងមុខ។លោក Nguyen Sinh Hung បានស្នើរឲ្យគណៈកម្មាធិការ
អចិន្ត្រៃរដ្ឋសភា ត្រូវត្រួតពិនិត្យកម្មវិធី ខ្លឹមសារយ៉ាងហ្មត់ចត់ ដើម្បីធានាគុណភាព
ដ៏ល្អបំផុតសំរាប់សម័យនេះ។

សម័យប្រជុំទីលើក៣២របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបើក - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងមតិនៅសម័យប្រជុំនេះ


បន្ទាប់នោះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា បានផ្ដល់មតិអំពីផែនការធ្វើសវនកម្ម
ឆ្នាំ២០១៥។លោក Nguyen Sinh Hung បានស្នើរថា ការធ្វើសវនកម្មនិមួយៗ ចាំបាច់
ត្រូវបានអនុវត្តឲ្យមានលក្ខណៈប្រមូលផ្ដុំជាង មានការសន្និដ្ឋានម៉ត់ចត់ ច្បាស់លាស់
ជាពិសេសគឺ ត្រូវយកចិត្តទុកដាក់ដល់ការដកពិសោធន៍ក្រោយពីបញ្ចប់ការងារសវន
កម្ម និងការទទួលខុសត្រូវរបស់សមូហភាពនិងបុគ្គលទាក់ទិន។ដំណាងមួយចំនួន
បានស្នើរឲ្យសវនកររដ្ឋ ត្រូវយកចិត្តទុកដាក់ពិសេស នាំចេញវិធានការដោះស្រាយ
យ៉ាងហ្មត់ចត់ទៅលើករណីរំលោភច្បាប់នានា។
នារសៀលថ្ងៃដ៏ដែល គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា នឹងផ្ដល់មតិ អំពីគម្រោងច្បាប់
ចេញផ្សាយឯកសារបទដ្ឋានច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ