សម័យប្រជុំប្រចាំខែកុម្ភៈនៃរដ្ឋាភិបាលវៀតណាម
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើជាអធិបតីសម័យប្រជុំប្រចាំខែកុម្ភៈនៃរដ្ឋាភិបាល (Image: chinhphu.com.vn) |
(VOVworld) – នាព្រឹកថ្ងៃទី ២៨ កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានធ្វើជាអធិបតីសម័យប្រជុំប្រចាំខែកុម្ភៈនៃរដ្ឋាភិបាលសំដៅវាយ តំលៃស្ថានភាពសេដ្ឋកិច្ច-សង្គមនាខែកុម្ភៈនិង២ខែដើមឆ្នាំ ២០១៤ ក៏ដូចជា ពិភាក្សាអំពីបញ្ហាសំខាន់ផ្សេងៗទៀត។ ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០១៤ បណ្ដាក្រសួងផ្នែកនិងតំបន់បានអនុវត្តយ៉ាងសកម្មសេចក្តីសម្រេចចិត្តនានា
របស់រដ្ឋសភារដ្ឋាភិបាលនិងរាល់សារាចរណ៍របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
ស្តីអំពីការស្ថិរភាពតំលៃទីផ្សារហើយទទួលបានលទ្ធផលសកម្ម។ សន្ទស្សន៍នៃការ
ប្រើសប្រាស់នាខែកុម្ភៈបានកើន ០.៥៥% បើប្រៀបនឹងខែមករាកន្លងមក។ ការនាំ
ចេញបន្តកើនឡើង ផលិតកម្មកសិកម្មបន្តអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺជនក្រីក្រនិងគ្រួសារគោលនយោបាយសុទ្ធតែទទួលបានការយក ចិត្តទុកដាក់ទាំងខាងស្មារតីនិងទាំងខាងសម្ភារៈផង។ សមាជិករដ្ឋាភិបាលនានាក៏
បានប្រមូលផ្តុំទៅលើការពិភាក្សានិងនាំចេញរាល់វិធានការបញ្ជាណែនាំនិងគ្រប់គ្រង សេដ្ឋកិច្ចតាមទិសដៅដែលត្រូវបានដាក់ចេញុ។
ស្ដីពីបណ្ដាភារកិច្ច ដំណោះស្រាយស្នូល ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung បានស្នើថា៖
“ មុនបង្អស់ អំពីវិស័យសេដ្ឋកិច្ច ខ្ញុំស្នើថា៖ត្រូវឆាប់រំដោះទុនវិនិយោគក្នុងការសាងសង់សារវ័ន្ត។ រួមជាមួយនោះ ត្រូវជំរុញខ្លាំងបណ្ដាគំរោងការណ៍
ODA និងជួយឧបត្ថម្ភអង្គភាពអាជីវកម្ម FDI អនុវត្តគំរោងការណ៍វិនិយោគយ៉ាងឆាប់ៗ៕”