សម័យប្រជុំប្រចាំខែមិនារបស់រដ្ឋាភិបាលវៀតណាម

សម័យប្រជុំប្រចាំខែមិនារបស់រដ្ឋាភិបាលវៀតណាម - ảnh 1
សម័យប្រជុំប្រចាំខែមិនារបស់រដ្ឋាភិបាលវៀតណាម(http://baodientu.chinhphu.vn/)

          (VOV)_នាថ្ងៃទី ១ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម
 លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំប្រចាំខែ ​មិនា ​​អំពីសភាពការណ៍ សេដ្ឋកិច្ចសង្គមកិច្ចក្នុងខែមិនា និងក្នុង​ត្រីមាសទី១កន្លងទៅ ឯកភាពអំពីរាល់វិធាន
ការ  ប្រមូលផ្តុំបញ្ជាណែនាំអនុវត្ត​រាល់ភារកិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងបណ្ដា
ខែនិងត្រីមាស​ជាបន្តប្រកបដោយប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រីបានលើកច្បាស់
ថា៖សភាពការណ៍សេដ្ឋកិច្ច សង្គម បន្តមានការផ្លាស់ប្តូរថ្មីជាច្រើន និងទទួលបាន លទ្ធផលសកម្មជាច្រើន លើ​គ្រប់វិស័យ បង្កើតបុព្វបទសំខាន់ដើម្បីទទួលបានល ទ្ធផលខ្ពស់ក្នុងត្រី មាសជាបន្ត។ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung
 ក៏បានស្នើ់ថ្នាក់​ដឹកនាំបណ្ដាក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងតំបន់នានា ត្រូវបន្ត
លៃទុក​ប្រភពកម្លាំងដើម្បីបង្កើនតម្រូវការវិនិយោគផងដែរ៖

“ បង្កើនតម្រូវការវិនិយោគ ទីមួយគឺត្រូវខំប្រឹងប្រែង​បង្កើន​ឥណទាន ដើម្បី
អង្គភាព អាជីវកម្ម អ្នកជួញដូរខ្ចីទុនបាន។ ថ្នាក់ដឹកនាំត្រូវស្រាវជ្រាវ ពិនិត្យមើល
 ដោះ ស្រាយបញ្ហាលំបាកអោយអ្នកកំចី យ៉ាង​ដូចម្តេច?…ល។”​

លោកនាយករដ្ឋមន្រ្តី​ Nguyen Tan Dung បានសំណូមពរក្រសួង​ស្ថាប័ន​នានា បែងចែកទុនបដិភាគនៃបណ្តាគំរោងការ ODA ដោយ​ផ្សារភ្ជាប់ជា​មួយការងារ
 រំដោះផ្ទៃដី ជាពិសេសគឺបណ្តាគំរោង​ការ​គមនាគមន៍សំខាន់ៗ។

          លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏បានស្នើរក្រសួង ស្ថាប័ន​នានា ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធវិនិយោគ​សាធារណៈ ​ធនាគា និងអង្គភាពអាជី
កម្មឡើងវិញ។ ទន្ទឹមនឹងនោះប្រមូលផ្តុំ រៀបចំរចនាសម្ព័ន្ធកសិ កម្មឡើងវិញ លាតត្រដាងអនុវត្តន៍ កម្មវិធីកសាងជនបទថ្មី ជាដើមប្រកបដោយប្រសិទ្ធិភាព​​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ