សម័យប្រជុំប្រចាំខែមេសាឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម
|
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung ធ្វើអធិបតីសម័យប្រជុំ
ប្រចាំខែមេសា (រូបថតៈVGP/Nhật Bắc ) |
(VOV)_នាថ្ងៃទី ២៩ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ២០១៤។
ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dungបានអះអាងថា៖សភាពការណ៍សេដ្ឋកិច្ច
សង្គម ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៤នេះបានមានបំរ៉ែបំរួលយ៉ាងសកម្មជាច្រើន
លើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរដ្ឋាភិបាល និងរដ្ឋ
អំណាចតំបន់នានា ត្រូវប្រមូលផ្តុំដោះស្រាយតម្រូវការទូទៅរបស់ខឿនសេដ្ឋកិច្ច
ដើម្បីធានាល្បឿនកំណើន តាមរយៈការជំរុញល្បឿនរំដោះទុនវិនិយោគពីថវិកាទុន
ODA និងបង្កលក្ខណះរំដោះទុនវិនិយោគផ្ទាល់ពីបរទេស…។ល។ លោកនាយករដ្ឋ
មន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖
“កំណើននិងការងារធ្វើគឺផ្អែកទៅលើការបង្កើនតម្រូវការទូទៅ។ ឥឡូវនេះ យើងប្រមូលផ្តុំជំរុញការរំដោះទុន។ ក្នុងលក្ខណៈម៉ាក្រូសេដ្ឋកិច្ច តម្លៃទាបដូច្នេះ
គឺលក្ខណះស្រួល។ ជម្រុញការរំបោះទុនវិនិយោគសំណង់ជាសារវ័ន្ត ផ្សាភ្ជាប់ ជាមួយការធានាគុណភាពសាងសង់សារវន្តនិងគុណភាពឥណទាន”។
នាយករដ្ឋមន្រ្តីក៏បានស្នើរក្រសួងផ្នែកនានា ខំប្រឹងបង្រែបរិយាកាសវិនិ យោគ
ធ្វើអាជីវកម្ម ជម្រុញទីផ្សារអចលនវត្ថុជាដើម។ នាយករដ្ឋមន្រ្តីក៏បាន សំណូមពរ ក្រសួងផ្នែកនានា បង្កើនរាល់វិធានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព
ចរាចរក្នុង ពិធីបុណ្យថ្ងៃទី៣០មេសា និងទីវាពលកម្មអន្តរជាតិទី១ឧសភាផងដែរ៕