សម័យប្រជុំពេញអង្គនិងសម័យប្រជុំចង្អៀតក្នុងក្របខ័ណ្ឌនៃសន្និសីទ AMM-51
(VOVWORLD) - សម័យប្រជុំពេញអង្គនិងសម័យប្រជុំចង្អៀតក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការ បរទេសអា ស៊ានលើកទី៥១បានប្រារព្ធនាថ្ងៃទី២សីហានៅប្រទេសសិង្ហ បុរី ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីកាបរទេសនៃប្រ ទេសអាស៊ានទាំង១០និងអគ្គលេខាធិការអាស៊ានផង ដែរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមកិច្ចប្រជុំទាំងអស់នេះ។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ VOV) |
អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានកត់សម្គាល់ចំពោះរាល់ការវិវឌ្ឍន៍ជាវិជ្ជមានក្នុងកិច្ច សហប្រតិ បត្តិការអាស៊ាននិងរវាងអាស៊ានជាមួយដៃគូពាក់ព័ន្ធ។ ចំពោះមុខបម្រែបម្រួលយ៉ាងឆាប់រហ័សនិងពិបាកទាយទុកជាមុននោះ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យអាស៊ាន គប្បី ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះ ត្រូវមានវិធានការជាក់ស្តែង ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឲ្យដើរទន្ទឹមជាមួយនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្រួញគម្លាតនៃការអភិវឌ្ឍន៍និងតភ្ជាប់។
ស្តីពីបញ្ហាសន្តិភាពនិងសន្តិសុខ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានស្នើឲ្យអាស៊ាន ត្រូវរក្សាសាមគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌល ព្រមទាំងលើកកម្ពស់សមត្ថ ភាពសមូហភាព ដើម្បីអាចឆ្លើយតបនឹងបញ្ហាប្រឈមនានា។
ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រីបានចែករំលែកនូវការព្រួយបារម្ភចំពោះសកម្មភាពកើតមានឡើងនាពេលថ្មីៗនេះ ក្នុងនោះមានសកម្មភាពយោធូបនី យកម្ម ដែលជះឥទ្ធិពលដល់សន្តិភាព សន្តិសុខក្នុងតំបន់។ តាមនោះ ស្នើឲ្យភាគីនានា អត់ធ្មត់ កុំឲ្យកើតមានឡើងសកម្មភាពមិនគប្បី គោរពតាមគោលការណ៍និងតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នាផងដែរ៕