សម័យប្រជុំពេញអង្គនៃសន្និសីទអភិវឌ្ឍន៍និរន្តរភាពវាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -នាព្រឹកថ្ងៃទី២៧កញ្ញា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតី សម័យប្រជុំពេញអង្គនៃសន្និសីទស្តីពីអភិវឌ្ឍន៍និរន្តរភាព វាលសណ្តទន្លេ Cuu Long បន្សាំជាមួយការប្រែប្រួលអាកាសធាតុ។ 
សម័យប្រជុំពេញអង្គនៃសន្និសីទអភិវឌ្ឍន៍និរន្តរភាពវាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

នេះជាសន្និសីទ មានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក សំដៅបើកចេញគោលនយោបាយមានចរិត លក្ខណៈលេចធ្លោ ប្រែក្លាយការសាក ល្បងឲ្យទៅជាឱកាស ផ្លាស់ប្តូររូបសណ្ឋានអភិ វឌ្ឍន៍តាមទិសនិរន្តរភាព បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ នាំមកជូនការងារធ្វើយូរអង្វែងសម្រាប់ប្រជាជននៅវាលសណ្តទន្លេ Cuu Long ។ អញ្ជើញថ្លែងមតិក្នុង សន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីសន្យា ដោយការប្តេជ្ញានយោបាយខ្ពស់ ស្ថាប នានូវយន្តការងាយស្រួល ប្រមូលផ្តុំការចូលរួមរបស់ប្រជាជនគ្រប់រូប របស់សហ គ្រាសនានា និងដៃគូអន្តរជាតិមួយចំនួន។ អនុវត្តជាក់ស្តែងរាល់គោលគំនិតថ្នី ភារ កិច្ច និងរាល់ដំណោះស្រាយពីសន្និសីទនេះសម្រាប់ដំណើរការអភិវឌ្ឍន៍និរន្តរភាព វាលសណ្តទន្លេ Cuu Long ផងដែរ”។

អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងការសាកល្បងធំៗចំពោះវាលសណ្ត ទន្លេ Cuu Long នោះគឺបម្រែបម្រួលអាកាសធាតុនិងនីវោទឹកសមុទ្រឡើង និងផល វិបាកមួយចំនួនទៀត។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការ សាកល្បងទាំងអស់នេះ គឺមិនមែនជាការព្យាករណ៍ទេ គឺមានស្រាប់ តាមនោះត្រូវ ដោះស្រាយយ៉ាងមត់ចត់។

        ស្តីពីដំណោះស្រាយទូទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ទៅលើដំណោះស្រាយរៀបចំផែនការមេអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព វាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ