សម័យប្រជុំពេញអង្គលើកទី ៤ គណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាវៀតណាម

(VOVWORLD) - នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ គណ
ៈកម្មាធិការ សេដ្ឋកិច្ចរដ្ឋសភាវៀតណាមបានរៀបចំសម័យប្រជុំពេញអង្គលើកទី ៤ ដើម្បីវាយ តំលៃបំពេញបន្ថែមលទ្ធផលនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦ ស្ថានភាពអនុវត្តនាដើមឆ្នាំ ២០១៧ 
សម័យប្រជុំពេញអង្គលើកទី ៤ គណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាវៀតណាម - ảnh 1 សម័យប្រជុំពេញអង្គលើកទី ៤ គណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាវៀតណាម

(VOVworld) - នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការ សេដ្ឋកិច្ចរដ្ឋសភាវៀតណាមបានរៀបចំសម័យប្រជុំពេញអង្គលើកទី ៤ ដើម្បីវាយ តំលៃបំពេញបន្ថែមលទ្ធផលនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦ ស្ថានភាពអនុវត្តនាដើមឆ្នាំ ២០១៧ ត្រួតពិនិត្យឡើងវិញគំរោងច្បាប់ធ្វើវិសោធន កម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីអំពីអង្គការឥនទាននិងពង្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីអំពីដំណោះស្រាយបំណុលនៃអង្គការឥនទាន។ បន្ទាប់ពីការពិភាក្សា បណ្ដាអង្គសន្និសីទបានចាត់ទុកថា៖ ស្ថានភាពសេដ្ឋកិច្ច សង្គមក្នុងប្រទេសនាពេលខាងមុខនឹងជួបការលំបាកជាច្រើនដោយសម្ពាធ លើអតិផរណាកំពុងកើនឡើង ក្នុងកាលៈទេសៈ កំណើនសេដ្ឋកិច្ចទាបដែលធ្វើឲ្យ នាំចេញតម្រូវការខ្ពស់ក្នុងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងកែ ទម្រង់តម្លៃក្នុងប៉ុន្មានខែសេសសលឆ្នាំ ២០១៧។ ស្តីពីប្រភពទុនវិនិយោគសាធារណៈក្នុងកាលៈទេសៈថវិការដ្ឋនៅមានកំហិតសមាជិកសភានានាបានឯកភាពអំពីការជំរុញរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញប្រមូលប្រភពទុននោះហើយ វិនិយោគចូលក្នុងវិស័យឯកជននិងហេដ្ឋរចនាសម្ព័ន្ធ។ ក្រៅពីនោះ គប្បីមានវិធានការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសតាមរយៈការជួយឧបត្ថម្ភខាងចំណះដឹងនិងសមត្ថភាពគ្រប់គ្រងក្នុងទីផ្សារជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ