សម័យប្រជុំពេញអង្គលើកទី ៩ នៃគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភា
(VOVWORLD) - នាថ្ងៃទី ២៥ ខែមេសា នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម បានបើកសម័យប្រជុំពេញអង្គលើកទី ៩ ដើម្បីវាយតម្លៃនូវលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០១៨ និងស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាប៉ុន្មានខែដំបូងនៃឆ្នាំ ២០១៩ សំដៅបំពេញនូវរបាយការណ៍ដើម្បីដាក់ជូនរដ្ឋសភានាខែឧសភាខាងមុខ។
ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូចូលរួមបានលើកឡើងថា ចាំបាច់ត្រូវមានការព្យាករណ៍ ពីផលប៉ះពាល់នៃកត្តាអភិវឌ្ឍន៍នៅក្នុងពិភពលោក ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច វៀតណាមនាពេលអនាគត។ មតិជាច្រើនបានលើកឡើងច្បាស់ លាស់ពីកម្លាំងចលករ សម្រាប់កំណើនក្នុងឆ្នាំ ២០១៩ ក្នុងនោះមានទាំងការនាំចេញផលិតផលកសិកម្ម ដូច ជាអង្ករ កាហ្វេ បន្លែ ម្រេច ត្រូវមានដំណោះស្រាយដើម្បីរក្សានិងអភិវឌ្ឍន៍យ៉ាងរឹងមាំ។
បញ្ចប់សម័យប្រជុំ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានលើកឡើងថា នឹងជ្រើសរើស ទទួលយកនិងធ្វើការបូកសរុបមតិយោបល់ដើម្បីបំពេញបន្ថែមលើរបាយការណ៍ដែលបានបង្ហាញនៅឯកិច្ចប្រជុំសភាជាតិនាពេលខាងមុខផងដែរ៕