សម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភា

(VOVworld)-ដើម្បីត្រៀមរៀបចំ របាយការណ៍ពិនិត្យផ្ទៀងផ្ទាត់ដាក់ជូនរដ្ឋសភានៅ
ក្នុងកិច្ចប្រ ជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ នាព្រឹកថ្ងៃទី២៩តុលា
នៅទីក្រុង ហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាបានបើកសម័យប្រជុំ
ពេញអង្គលើក ទី៣ សំដៅផ្តល់យោបល់លើសេចក្តីព្រាងច្បាប់រៀបចំផែនការ។
របាយការណ៍របស់ រដ្ឋាភិបាលបានលើកច្បាស់ថា រៀបចំផែនការជាឧបករណ៍មួយ
ដែលមានប្រសិទ្ធិភាព សម្រាប់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ បញ្ជាណែនាំនិងប្រតិ
បត្តិនូវភារកិច្ចនយោបាយ និងអនុវត្តជាក់ស្តែងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម។ ច្បាប់រៀបចំផែន ការ នឹងឆ្ពោះទៅការកែទម្រង់លើគ្រប់ជ្រុងជ្រោយនៃ
ការងារៀបចំផែនការ ដើម្បីការ ងារនេះក្លាយទៅជាឧបករណ៍ប្រកបដោយប្រសិទ្ធិ
ភាពជាក់ស្តែង ជួយរដ្ឋស្ថាបនាការ អភិវឌ្ឍន៍និងជាដំណោះស្រាយសំខាន់ដើម្បី
ជម្រុញដំណើរការរៀបចំខឿនសេដ្ឋកិច្ច ឡើងវិញ។​តាមរយៈការពិភាគ្សានោះ អង្គ
ប្រជុំបានស្រុះចិត្តគំនិតចំពោះភាពចាំបាច់ ផ្សព្វផ្សាយច្បាប់រៀបចំផែនការ ប៉ុន្តែគប្បី
កែប្រែ ធ្វើវិសោធនកម្ម បំពេញបន្ថែមនិងបំភ្លឺ ច្បាស់នូវមាត្រាមិនទាន់សមស្របមួយ
ចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ