សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា

សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា - ảnh 1
សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា

(VOV)_សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម​របស់រដ្ឋសភាវៀតណាម បានប្រារព្វឡើងនាថ្ងៃទី២៧មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)  លោកស្រី  Nguyen Thuy Anh ប្រធានគណៈកម្មាធិការ​ បាន​អោយ​ដឹងថា៖ សម័យប្រជុំនេះប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧ និងទី២៨ ​មេសា អង្គប្រជុំនឹងផ្តល់មតិ និងវាយតំលៃអំពីការជះឥទ្ធិពលរបស់គោលនយោបាយ​ធំៗ ចំពោះពលករ យុទ្ធជនពិការ សង្គមកិច្ចនិងសុខាភិបាល។ 

          បន្ទាប់ពីពិធីបើក បណ្ដាសមាជិកគណៈកម្មាធិការបានពិភាក្សាផ្តល់មតិចំពោះ​របាយការណ៍ស្ដីអំពីស្ថានភាពអនុវត្តគោលនយោបាយ របបធានារ៉ាប់រងសង្គម ​គ្រប់គ្រងនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គមឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ