សម័យប្រជុំពេញអង្គលើកទី៦នៃក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា

(VOVWORLD) - សម័យប្រជុំពេញអង្គលើកទី៦នៃក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភាបានបើកនា ព្រឹកថ្ងៃទី៣ ខែឧសភា។ ក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយបានពិភាក្សាអំពី របាយការណ៍បញ្ចូលបន្ថែមរបស់គណៈកម្មាធិការជនជាតិចំពោះលទ្ធផលអនុវត្ត ភារកិច្ចសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៧ និងស្ថានភាពអនុវត្តផែនការអនុវត្តសេដ្ឋកិច្ច -សង្គម និង ប៉ាន់ស្មានថវិការជាតិឆ្នាំ២០១៨នៅតំបន់ជនជាតិភាគតិច និងជនជាតិ តំបន់ភ្នំផងដែរ។
សម័យប្រជុំពេញអង្គលើកទី៦នៃក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា - ảnh 1 សម័យប្រជុំពេញអង្គលើកទី៦នៃក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា

អញ្ជើញចូលរួមនិងថ្លែងមតិតក្នុងកិច្ចប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong បានអះអាងថា គោលនយោបាយ ជនជាតិជានិច្ចកាលត្រូវបានបក្ស រដ្ឋ យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយលោកស្រី ក៏វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល គណៈកម្មាធិការ ជនជាតិ និងការទទួលខុសត្រូវរបស់មូលដ្ឋាននានាក្នុងការរចាត់តាំងអនុវត្ត សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរបស់មជ្ឈិមផងដែរ។ ទន្ទឹមនឹងនេះ លោកស្រី Tong Thi Phong បានស្នើឲ្យគ្រប់ ក្រសួង ស្ថាប័នដែលពាន់ព័ន្ធនានា ផ្តោតសំខាន់លើកិច្ចការត្រួតពិនិត្យរបស់រដ្ឋសភា និងរបស់ ក្រុមប្រឹក្សារជនជាតិ ព្រមទាំង យកចិត្តទុកដាក់លើស្ថានភាពសន្តិសុខនៅតំបន់ជនរួមជាតិជនជាតិ តំបន់  ពាយ័ព្យ Tay Nguyen និង ណាមបូខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ