សម័យប្រជុំរដ្ឋាភិបាលជាប្រចាំខែមេសា

(VOVWORLD) - សម័យប្រជុំប្រចាំខែមេសានេះ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី ៤ ឧសភា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។

ក្នុងជំនួបនេះ រដ្ឋាភិបាលបានវាយតម្លៃឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែមេសា ដោយផ្តល់ដំណោះស្រាយដើម្បីដោះស្រាយបញ្ហាលំបាកនិងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាធានាសន្តិសុខសង្គម ដើម្បីវៀតណាមអាចអនុវត្តយ៉ាងត្រឹមត្រូវនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគបានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅវៀតណាម នៅតែបន្តផ្លាស់ប្តូរជាវិជ្ជមានលើវិស័យជាច្រើន។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅក្នុងខែមេសាឆ្នាំ ២០១៩ បានកើនឡើង ០,៣១% បើប្រៀបធៀបនឹងខែមីនា ពោលគឺសន្ទស្សន៍ CPI ជាមធ្យមក្នុង ៤ ខែដំបូងនៃឆ្នាំ ២០១៩ បានកើនឡើង ២,៧១% បើប្រៀបនឹងរយៈពេលដូចគ្នាមុននេះ - ជាកំណើនមធ្យមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះគឺទាបបំផុតបើបៀបធៀបនឹង រយៈពេល ៣ ឆ្នាំ ថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ