សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ៖ GDP កើនខ្ពស់បំផុតគិតតាំងពីឆ្នាំ២០១១មក

(VOVWORLD) - សម័យប្រជុំប្រចាំខែកញ្ញាឆ្នាំខែកញ្ញា បានប្រារព្ធនាព្រឹកថ្ងៃទី១ខែតុលា ក្រោមអធីធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។ 
សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ៖ GDP កើនខ្ពស់បំផុតគិតតាំងពីឆ្នាំ២០១១មក - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំប្រចាំខែកញ្ញារបស់រដ្ឋាភិបាលវៀតណាម (រូបថតៈ TTXVN)

សម័យប្រជុំនេះ មានភារកិច្ចបំពេញនូវរបាយការណ៍មួយចំនួន ដើម្បីត្រៀមរៀបចំ ជូនសន្និបាតមជ្ឈឹមលើកទី៨នីតិកាលទី១២និងកិច្ចប្រជុំលើកទី៦ រដ្ឋសភានីតិកាល ទី១៤ ដែលនឹងបានប្រារព្ធក្នុងខែតុលានេះ។ ទន្ទឹមជាមួយគ្នានោះ វាយតម្លៃអំពីស្ថាន ភាពសេដ្ឋកិច្ច-សង្គមសម្រាប់ខែកញ្ញានិងសម្រាប់រយៈពេល៩ខែក្នុងឆ្នាំ២០១៨នេះតែម្តង។

ក្នុងបទសុន្ទរថាបើក នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានចាត់ទុកថា GDP រយៈពេល៩ខែ កើន ៦,៩៨% ជាលទ្ធផលលេចធ្លោ ជាកំណើនខ្ពស់បំផុតនៃរយៈពេល៩ខែ កិតតាំងពីឆ្នាំ២០១១មក។

ក្រឡេកមើលឡើងវិញនូវសមិទ្ធផលដែលលេចធ្លោនាពេលកន្លងទៅ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើជោគជ័យពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន WEF-ASEAN ដែលបានប្រារព្ធនៅក្នុងទីក្រុងហាណូយ ជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏ធំបំផុតរបស់ប្រទេសក្នុងឆ្នាំ ២០១៨។ ព្រឹត្តិការណ៍នេះ ត្រូវបានមជ្ឈដ្ឋាន អន្តរជាតិវាយតម្លៃខ្ពស់ និងចាត់ទុកថាជាវេទិកាទទួលបានជិគជ័យបំផុត តាមរយការរៀបចំទាំងនៅអាស៊ាននិងអាស៊ីបូព៌ារបស់ WEF។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើអោយរដ្ឋមន្ដ្រីនានាពិភាក្សានិងធ្វើអត្ថាធិប្បាយអំពី ភាពទន់ខ្សោយនិងការខ្វះខាតរបស់វិស័យខ្លួនកំពុងគ្រប់គ្រង ដើម្បីមានដំណោះស្រាយល្អបំផុតអាចអនុវត្ត សំដៅបំពេញនូវគោលដៅនិងភារកិច្ចដែលកំណត់ក្នុងឆ្នាំ ២០១៨និង បង្កើតកម្លាំងចលករសម្រាប់ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ