សម័យប្រជុំលើកទី ១ នៃអនុគណៈកម្មការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងសង្គមនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣

(VOVWORLD) -  នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកានៅទីក្រុងហាណូយបានប្រារព្ធសម័យប្រជុំលើកទី ១ នៃអនុគណៈកម្មការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់មហា សន្និ បាតបក្សទូទាំងប្រទេសលើកទី១៣ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មការផងដែរ។

អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា រួមជាមួយអនុគណៈកម្មាធិការចំនួនបួនផ្សេងទៀត អនុគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច - សង្គម ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការមជ្ឈិមដែលមានសមាជិកចំនួន ៥១ រូប។ អនុគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចសង្គមមានភារកិច្ចសំខាន់ក្នុងការបង្កើតឯកសារចំនួនពីរគឺ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ១០ ឆ្នាំ ដំណាក់កាល ២០២១-២០៣០ និងរបាយការណ៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១- ២០២៥ ។

នាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា ខ្លឹមសារនៃរបាយការណ៍និងយុទ្ធសាស្ត្រគួរតែនិយាយដោយត្រង់ ៗ អំពីបញ្ហានៅសេសសល់របស់ប្រទេស តាមនោះលើកឡើងនូវមូលហេតុ មេរៀនបទពិសោធន៍និងដំណោះស្រាយសម្រាប់ជំនះពុះពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ