សម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា ខាងមុខ

សម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា ខាងមុខ  - ảnh 1
សម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា ខាងមុខ
(Image: VNA)


(VOVworld) – ថ្លែងមតិនៅសន្និសីទកាសែតមួយនារសៀលថ្ងៃទី ១១ មេស
នៅរដ្ឋធានី វៀងច័ន្ទ ប្រធានអនុគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាឡាវ​
 នីតិកាលទី ៨ ​លោក Kukeo Ackhmotry បានឲ្យដឹងថា៖ សម័យប្រជុំលើកទី
១ រដ្ឋសភាឡាវនីតិកាលទី ៨ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២០ ដល់ថ្ងៃទី ២៣
មេសា ខាងមុខ។ បណ្ឌិត Kukeo Ackhmotry បានឲ្យដឹងថា៖ សម័យប្រជុំ
រដ្ឋសភា លើកនេះមានអត្ថន័យដ៏សែនសំខាន់ដោយសារនឹងសម្រេចនិង
អនុម័តលើរាល់ បញ្ហាសំខាន់របស់ប្រទេសឡាវ ជាពិសេសគឺការពិនិត្យ
មើលនិងអនុម័តលើរចនា សម្ព័ន្ធម៉ាស៊ីនក្បាលនិងកម្មាភិបាលរបស់រដ្ឋសភា
 ការជ្រើសតាំងប្រធានរដ្ឋនិង អនុប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ហើយអនុម័ត
លើសមាជិកគណៈរដ្ឋមន្ត្រីថ្មី ជាដើម។ សម័យប្រជុំនឹងពិនិត្យមើលនិង
អនុម័តលើទស្សនៈវិស័យ ២០៣០ និង យុទ្ធសាស្ត្រដល់ឆ្នាំ ២០២៥ ផែន
ការអភិវឌ្ឍន៍សេដ្ឋកចិ្ចសង្គមប្រទេសជាតិ ៥ ឆ្នាំ​លើកទី ៨ (២០១៦-២០២០)
និងផែនការថវិការរដ្ឋ ៥ ឆ្នាំ (២០១៥-២០២០) របស់ រដ្ឋសភិបាលឡាវ
ក៏ដូចជា ផែនការធ្វើសកម្មភាព ៥ ឆ្នាំ (២០១៥-២០២០) របស់ រដ្ឋសភា
ឡាវនីតិកាលទី​ ៨៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ