សម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៨ បើកជាផ្លូវការ
|
សម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៨ បើកជាផ្លូវការ (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២០ មេសា នៅរដ្ឋធានី វៀងច័ន្ទ បានប្រព្រឹត្តទៅពិធី
បើកសម័យប្រជុំលើកទី ១ រដ្ឋសភាឡាវ នីតិកាលទី ៨។ ថ្លែងមតិនៅទីនេះ
លោកស្រី Pany Yathotou ប្រធានរដ្ឋសភាឡាវ នីតិកាលទី ៧ បានសង្កត់ធ្ងន់
ថា៖ រដ្ឋសភាឡាវនីតិកាលទី ៨ នឹងសម្រេចនិងអនុម័តលើរាល់បញ្ហាសំខាន់
របស់ប្រ ទេសជាតិ ក្នុងនោះមានការជ្រើសតាំងប្រធានរដ្ឋនិងអនុប្រធានរដ្ឋ
នាយករដ្ឋមន្ត្រី និងបណ្ដាឧបនាយករដ្ឋមន្ត្រី ហើយអនុម័តលើគណៈរដ្ឋមន្ត្រី
រដ្ឋាភិបាល។ នៅ សម័យប្រជុំលើកនេះ រដ្ឋសភាឡាវនីតិកាលទី ៨ នឹង
ពិភាក្សាអនុម័តលើផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ លើកទី ៨
ទស្សនៈវិស័យដល់ឆ្នាំ ២០៣០៕