សម័យប្រជុំលើកទី ១០ នៃរដ្ឋសភាវៀតណាម នឹងត្រូវបានរៀបទៅជា ០២ វគ្គតាមទម្រង់ប្រព័ន្ធវីដេអូ និងជួបប្រជុំដោយផ្ទាល់មុខ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ៤៦ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបូកសរុបសម័យប្រជុំលើកទី ៩ និង ផ្តល់យោបល់ជាបឋមស្តីពីការរៀបចំសម័យប្រជុំរដ្ឋសភាលើកទី ១០ ផងដែរ ។ 
សម័យប្រជុំលើកទី ១០ នៃរដ្ឋសភាវៀតណាម នឹងត្រូវបានរៀបទៅជា ០២ វគ្គតាមទម្រង់ប្រព័ន្ធវីដេអូ និងជួបប្រជុំដោយផ្ទាល់មុខ - ảnh 1 អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc (រូបថត៖ quochoi.vn)

 

អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានមានប្រសាសន៍ថា គេរំពឹងទុកថាថេរវេលាធ្វើការសរុបនៃសម័យប្រជុំលើកទី ១០ នៃរដ្ឋសភាគឺមានរយៈពេល ១៨ ថ្ងៃ។

ក្នុងនោះ វគ្គទី ១ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូក្នុងរយៈពេល ៩ ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី ១៩ ខែតុលា;រីឯ វគ្គទី ២ នឹងត្រូវបានរៀបចំឡើងតាមទម្រង់ជួបប្រជុំគ្នានៅសាលប្រជុំក្នុងរយៈពេល ៩ ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី ៣ ខែវិច្ឆិកា និងបិទបញ្ចប់នៅថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ