សម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ បើកកិច្ចប្រជុំបិទបញ្ចប់
(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបើកកិច្ចប្រជុំបិទបញ្ចប់។
សម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ បើកកិច្ចប្រជុំបិទបញ្ចប់ |
ក្រោយអំឡុងពេលធ្វើការដោយមានទំនួលខុសត្រូវ អង្គប្រជុំបានបញ្ចប់របៀបវារៈការងារទាំងមូលដោយអនុម័តលើច្បាប់ចំនួន ៧ សេចក្តីសម្រេចចិត្តចំនួន ១៣ និងផ្តល់មតិយោបល់លើគម្រោងច្បាប់ចំនួន ៤។ រដ្ឋសភាក៏បោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីថ្ងៃបោះឆ្នោតទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការសភានីតិកាលទី ១៥ និងការបោះឆ្នោតជ្រើសតាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២១ - ២០២៦ នាថ្ងៃអាទិត្យទី ២៣ ខែឧសភាឆ្នាំ ២០២១។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំបិទសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ |
អញ្ជើញថ្លែងមតិក្នុងពិធីបិទសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ច្បាប់និងសេចក្តីសម្រេចចិត្តទាំងនេះ មានអត្ថន័យសំខាន់ៗ ដែលជះឥទ្ធិពលដល់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាជន ធានាលក្ខណៈឯកភាពនិងសមកាលកម្មនៃប្រព័ន្ធច្បាប់ ក៏ដូចជា ដោះស្រាយការលំបាក ដើម្បីបំពេញតាមតម្រូវ ការជាក់ស្តែង សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋនិងការអនុវត្តច្បាប់លើវិស័យជាច្រើន។ យ៉ាងណាមិញ រដ្ឋសភាបានស្នើដល់រដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ និងអំពាវនាវឱ្យ សហគមន៍អាជីវកម្មរួមទាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ បន្តលើកកម្ពស់ស្មារតីជាតិ សាមគ្គីភាព ឯកភាពនិងប្រមូលមតិជាឯកច្ឆន្ទក្នុងការបង្ការជំងឺរាតត្បាត ស្តារសេដ្ឋកិច្ច។ ជាពិសេស បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ទន្ទឹមនឹងរក្សាស្ថេរភាពនយោបាយ ការពារឯករាជ្យនិងអធិបតេយ្យភាពប្រទេសជាតិ”។
បន្ទាប់ពីសម័យប្រជុំបិទបញ្ចប់មក អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទការល័យរដ្ឋសភា លោក Nguyen Hanh Phuc បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៕