សម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ជាផ្លូវការ

(VOVWORLD) - ក្រោយរយៈពេលប្រជុំ ១៩ ថ្ងៃនោះ នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា សម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ជាផ្លូវការនៅទីក្រុងហាណូយ។ 
សម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ជាផ្លូវការ - ảnh 1 សម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ជាផ្លូវការ (រូបថត៖ TTXVN)

មុននឹង ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែង សុន្ទរកថាបិទសម័យប្រជុំនេះ  សមាជិក សមាជិកាសភាបានអនុម័ត ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន (ធ្វើវិសោធនកម្ម) និងសេចក្តីសម្រេចចិត្តស្ដីពីថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស ចំពោះការបោះ ឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៥ ក៏ដូចជាការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ ទន្ទឹមនឹងនេះ សមាជិក សមាជិកាសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសកម្មភាពសួរដេញដោលនៅសម័យប្រជុំ លើកទី ១០ រដ្ឋសភានីតិកាលទី ១៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ