សម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិការអចិន្រ្តីយ៍ រដ្ឋសភាវៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យ
|
រដ្ឋសភាវៀតណាមពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាល (Internet) |
បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ១១ នាព្រឹកថ្ងៃទី ១៩ កញ្ញា គណះកម្មា ធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម បានពិភាក្សាអំពី របាយការណ៍របស់រដ្ឋាភិបាល ស្ដីពីការការអនុវត្តច្បាប់ សន្សំសំចៃ ប្រឆាំងការខ្ចះខ្ចាយ ឆ្នាំ ២០១២ ទន្ទឹមនឹងនោះ
ផ្តល់មតិអំពីកិច្ចប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៣។ គណះកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា បានឯកភាពជាសារវ័ន្ត ចំពោះរបាយការណ៍ របស់រដ្ឋាភិបាលនិង ចាត់ទុកថា៖ នៅក្នុងឆ្នាំ ២០១២នេះ ខឿនសេដ្ឋកិច្ចវៀតណាម ប្រឈមមុខនឹងការ
លំបាកសាកល្បងជាច្រើន។ ប៉ុន្តែ ជាមួយការបញ្ជាណែនាំរបស់រដ្ឋាភិបាល ការអនុវត្ត សន្សំសំចៃ ប្រឆាំងការខ្ចេះខ្ចាយ ឆ្នាំ២០១២ ទទួលបានលទ្ធផលសំខាន់លើវិស័យ
មួយចំនួន។ វិភាគមូលហេតុនៅសេសសល់ មានកំហិត ក្នុងការ អនុវត្ត ច្បាប់សន្សំ សំចៃ ប្រឆាំងការខ្ចេះខ្ចាយ លោក Ksor Phuoc ប្រធាន ក្រុមប្រឹក្សារជនជាតិ នៃ រដ្ឋ សភា បានចាត់ទុកថា៖
“ហេតុផលមួយ ក្នុងចំណោមហេតុផល នៅសេសសល់ ក្នុងការអនុវត្តសន្សំសំចៃ
ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយគឺក្បាលម៉ាស៊ីនរដ្ឋបាល ពុំទាន់បានកែទម្រង់ និងផ្លាស់
ប្តូរថ្មីអោយទាន់ពេល។ ទីពីរគឺនៅមានស្ថានភាពខ្ជះខ្ជាយក្នុងការរំដោះផ្ទៃរាប។ នឹងមនសិការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយរបស់សង្គមទាំងមូលមិន
បានលើកកំពស់នៅឡើយ។ នារសផលថ្ងៃទី ១៩ កញ្ញា សម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិការអចិន្រ្តីយ៍រដ្ឋសភាវៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យ៕