សម័យប្រជុំលើកទី ១១ របស់គណៈកម្មាការ យុត្តិធម៌នៃរដ្ឋសភា
(VOVWORLD) -នាថ្ងៃទី ៤ កញ្ញា នៅទីក្រុងហាណូយគណៈកម្មាការ យុត្តិធម៌នៃរដ្ឋសភាវៀត ណាមបានបើកកិច្ចប្រជុំពេញអង្គលើកទី ១១ ដើម្បី ពិនិត្យមើលរបាយការណ៍របស់ស្ថាប័នយុត្តិធម៌ ត្រៀររៀបចំខ្លឹមសារឲ្យសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១២។
សម័យប្រជុំលើកទី ១១ របស់គណៈកម្មាការ យុត្តិធម៌នៃរដ្ឋសភា |
នៅក្នុងសម័យប្រជុំលើកទី ១១ ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី
៥ កញ្ញា នោះ គណៈកម្មាការ យុត្តិធម៌ពិនិត្យមើលរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម
និងការលំលោភច្បាប់ឆ្នាំ២០១៨ របាយការណ៍របស់មហាអយ្យការប្រជាជនកំពូល និងប្រធានតុលាការប្រជាជនកំពូលអំពីការងារ
ឆ្នាំ ២០១៨ របាយការណ៏ស្តីពីការដោះស្រាយពាក្យបណ្តឹង
តវ៉ារបស់ផ្នែកអយ្យការ និងផ្នែកតុលាការនាឆ្នាំ២០១៨ របាយការរបស់រដ្ឋាភិបាលស្ដីពីការអនុវត្តន៍សាលក្រម
និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕