សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) -បន្តសម័យប្រជុំលើកទី ១៤ នាព្រឹកថ្ងៃទី ២០ កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីការចូលរួមអនុសញ្ញា Istanbul ១៩៩០ ស្ដីពីរបបគ្រប់គ្រងទំនិញបណ្តោះអាសន្ន ។
សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម 

បន្តសម័យប្រជុំលើកទី ១៤ នាព្រឹកថ្ងៃទី ២០ កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីការចូលរួមអនុសញ្ញា Istanbul ១៩៩០ ស្ដីពីរបបគ្រប់គ្រងទំនិញបណ្តោះអាសន្ន ។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកច្បាស់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឯកភាពចំពោះសំណើរបស់រដ្ឋាភិបាលស្ដីពីការដែលវៀតណាមចូលរួមអនុសញ្ញា Istanbul ស្ដីពីការគ្រប់គ្រងទំនិញបណ្តោះអាសន្ន ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្នើឲ្យរដ្ឋាភិបាលអនុវត្តជាក់ស្ដែងនូវបទបញ្ញត្តិទាក់ទិននានា។

 ក៏នៅក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី ២០ កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិស្ដីពីសំណើចុះហត្ថលេខាលើអនុស្សរណៈស្ដីពីការសម្រេចរួចរាល់មុននូវកិច្ចព្រមព្រៀងបង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូនមនុស្ស និងទំនិញឆ្លងដែនរវាងបណ្ដាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ