សម័យប្រជុំលើកទី ១៦ នៃគណកម្មធិការចម្រុះ វៀតណាម - រ៉ូម៉ានីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
(VOVWORLD) -ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមទទួលបន្ទុកផ្នែកពាណិជ្ជកម្មដើម្បីធ្វើការវិភាគនិងវាយតំលៃលើស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ដោយផ្តល់នូវដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម័យប្រជុំលើកទី ១៦ នៃគណកម្មធិការចម្រុះ វៀតណាម - រ៉ូម៉ានីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច |
នាថ្ងៃទី ៤ ខេតុលា ឆ្នាំ ២០១៩ នៅប្រទេសរ៉ូម៉ានី បានប្រព្រឹត្តិទៅ សម័យប្រជុំលើកទី ១៦ នៃគណកម្មធិការចម្រុះ វៀតណាម - រ៉ូម៉ានីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមសហអធិបតីភាពរបស់លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន អាជីវកម្ម ពាណិជ្ជកម្ម និងសហគ្រាស លោក Stefan Radu Oprea ។
នៅក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការជំរុញសកម្មភាព ពាណិជ្ជកម្ម សំដៅជួយឧបត្ថម្ភដល់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងការស្វែងរកទីផ្សារបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្ដូរអំពីព័ត៌មានច្បាប់និងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមទទួលបន្ទុកផ្នែកពាណិជ្ជកម្មដើម្បីធ្វើការវិភាគនិងវាយតំលៃលើស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ដោយផ្តល់នូវដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទាក់ទងនឹងការវិនិយោគ វៀតណាមគាំទ្រក្រុមហ៊ុនរ៉ូម៉ានីដើម្បីវិនិយោគលើវិស័យដែលរ៉ូម៉ានីមានប្រៀបខ្លាំងដូចជាធ្វើអាជីវកម្មប្រេងឧស្ម័ន ការចម្រាញ់គីមីឥន្ធនៈ ការតំឡើងនាវាឧ ស្សាហកម្មមេកានិក៕