សម័យប្រជុំលើកទី ២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនា ថ្ងៃទី ១៥ ខែមីនា

(VOVWORLD) - នៅក្នុងសម័យប្រជុំនេះគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួនដែលនៅតែមានមតិខុសៗគ្នាពាក់ព័ន្ធដល់សេចក្តីព្រាងច្បាប់មួយចំនួន។

ខុទ្ទកាល័យរដ្ឋសភាវៀតណាម កាលពីថ្ងៃទី ១៤ មីនា បានជូនដំណឹងថា ដូចការរំពឹងទុក សម័យប្រជុំលើកទី២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកនៅថ្ងៃ ទី១៥ ខែមីនា និងបិទនៅថ្ងៃទី២០ ខែមីនា នៅវិមានរដ្ឋសភា។ នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួន ដែលនៅតែមានមតិខុសៗគ្នាពាក់ព័ន្ធដល់សេចក្តីព្រាងច្បាប់មួយចំនួន។ ក្នុងសម័យប្រជុំលើកទី២១នេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងរៀបចំ សម័យប្រជុំសួរដេញដោល-ឆ្លើយសំណួរដេញដោលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ សម័យប្រជុំសួរដេញដោលនេះ នឹងត្រូវបានផ្សាយផ្ទាល់តាមប្រព័ន្ធទូរទស្សន៍និងវិទ្យុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ