សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ គ្រោងនឹងបើកនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខ
(VOVWORLD) - នាថ្ងៃទី ១២ កក្កដា សម័យប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ក្រោយរយៈពេល ១,៥ ថ្ងៃធ្វើការ។
សម័យប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ VTV) |
អញ្ជើញថ្លែងមតិក្នុងពិធីបិទ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា រាល់ខ្លឹមសារត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ដោយសម្រេចបានការស្រុះចិត្តគំនិតគ្នាខ្ពស់។ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការពិចារណា និងសម្រេចលើបញ្ហាជាច្រើន ក្នុងនោះមានគោលការណ៍ផ្លាស់ប្ដូរគោលដៅប្រើប្រាស់ព្រៃឈើ ដីព្រៃឈើ និងដីដាំដំណាំស្រូវចាប់ពី ២ រដូវឡើងទៅនៃគម្រោង សាងសង់សំណង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងភាគខាងកើតដំណាក់កាល ២០២១ - ២០២៥; បូកសរុបសម័យប្រជុំលើកទី៣ និងផ្តល់មតិយោបល់អំពីការត្រៀមរៀបចំសម័យប្រជុំលើកទី ៤ របស់រដ្ឋសភា និង ផ្តល់មតិយោបល់លើរបាយការណ៍លទ្ធផលសិក្សាស្រាវជ្រាវល្បឿនសាងសង់ផ្លូវ Truong Son Dong។
តាមផែនការ សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបើកនាថ្ងៃទី ២០ តុលាខាងមុខ ហើយគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២២។ នៅក្នុងសម័យប្រជុំលើកទី ៤ រដ្ឋសភាគ្រោងនឹងផ្ដោតសំខាន់លើការងារនីតិបញ្ញត្តិ បញ្ហាសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការឃ្លាំមើល បញ្ហាសំខាន់ៗមួយចំនួនទៀត ក៏ដូចជាអនុម័តលើច្បាប់ និងសេចក្ដីសម្រេចចិត្តមួយចំនួនទៀតផងដែរ៕