សម័យប្រជុំលើកទី ៤១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់
|
សម័យប្រជុំលើកទី ៤១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ (Image: VNA) |
(VOVworld) – ក្រយរយៈពេល ២ សប្តាហ៍ធ្វើការ នារសៀលថ្ងៃទី ២៥ កញ្ញា
សម័យប្រជុំលើកទី ៤១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន
បិទបញ្ចប់។ នៅសម័យប្រជុំលើកនេះ សមាជិកសមាជិការសភាបានផ្តល់
យោបល់ លើគំរោងច្បាប់ចំនួន ៧ ដូចជា៖ គំរោងច្បាប់ព្រហ្មទ័ណ្ឌ
(វិសោធនកម្ម) ច្បាប់ស្តីពី ពន្ធនាំចេញនាំចូល (វិសោធនកម្ម) ជាដើម។
ថ្លែងមតិនៅពិធីបិតបញ្ចប់ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu
Luu បានស្នើរឲ្យស្ថាប័ននានា សហការត្រួតពិនិត្យឡើងវិញនូវខ្លឹមសារមតិ
នៅសម័យប្រជុំសំដៅធានាល្បឿន អនុវត្តនិងគុណភាពរបស់បណ្ដាគំរោងច្បាប់៕