សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រារព្ធនាថ្ងៃច័ន្ទ ទី១០កុម្ភៈ
(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០ សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភា នឹងបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភានៃរដ្ឋធានីហាណូយ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើកនិងរួមជាមួយបណ្តាអនុប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំ។
សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រារព្ធនាថ្ងៃច័ន្ទ ទី១០កុម្ភៈ |
យោងតាមគម្រោងកម្មវិធី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យ ផ្តល់យោបល់ លើបញ្ហានានាដែលនៅខ្វែងគំនិត នៃសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ដោះស្រាយការបំពានរដ្ឋបាលនិងសេចក្តីព្រាងច្បាប់ ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចាត់តាំងរដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ ផ្តល់មតិស្តីពីការរៀបចំសម្រាប់ឆ្នាំប្រធាន AIPA ២០២០ រួមទាំងពិចា រណានិងសម្រេចលើការរៀបចំអង្គភាពរដ្ឋបាលថ្នាក់សង្កាត់និងស្រុក នៅក្នុងខេត្តក្រុងមួយចំនួនចំណុះមជ្ឈិម៕