សម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - បន្តសម័យប្រជុំលើកទី ៤៥ (ជុំទី ២) នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី ១ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់ស្ដីពីពង្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងផ្ដល់យោបល់អំពីពង្រាងសេចក្ដីសម្រេចិត្តមួយចំនួនរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
សម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn) |
តាមរយៈការពិភាក្សា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានឯកភាពគ្នាថា ចាំបាច់ត្រូវចេញផ្សាយសេចក្ដីសម្រេចិត្តរបស់រដ្ឋសភាស្ដីពីការធ្វើសាកពិសោធន៍នូវយន្តការគោលនយោបាយហិរញ្ញវត្ថុ ថវិកាពិសេសចំពោះទីក្រុងហាណូយ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ទីក្រុងបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយចីរភាព។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong បានលើកសំណើរថា៖ “ខ្ញុំឯកភាពនឹងទស្សនៈដូចដែលបានពោលខាងលើនេះ ដើម្បីធានាថាទីក្រុងមានភាពម្ចាស់ការ ហើយអាចគ្រប់គ្រងយ៉ាងបត់បែន ឆ្លើយតបនឹងភារកិច្ចនយោបាយក្នុងតួនាទីជាទីក្រុងពិសេស និងជាមជ្ឈមណ្ឌលនយោបាយ។ ទីក្រុងហាណូយត្រូវឈានមុខគេក្នុងការធ្វើសាកពិសោធន៍។ ទន្ទឹមនឹងនេះ ត្រូវផ្ដោតការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល បរិយាកាសអំណោយផលសម្រាប់ផលិតកម្ម អាជីវកម្ម សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាវិស័យនានា ដែលទីក្រុងហាណូយមានឧត្តមភាពផងដែរ"។
ទន្ទឹមនឹងនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់ (លើកទី ២) លើពង្រាងសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានចែងអំពីគោលការណ៍ ស្តង់ដារ និងកម្រិតសម្រាប់ការបែងចែកទុនវិនិយោគសាធារណៈពីថវិការដ្ឋដំណាក់កាល ២០២១ -២០២៥; ផ្តល់យោបល់លើពង្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការទទួលស្គាល់និងការអនុវត្តនៅវៀតណាមចំពោះសាលក្រមរបស់ស្ថាប័នដោះស្រាយវិវាទវិនិយោគតាមកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងភាគីម្ខាងទៀតគឺ សហភាពអឺរ៉ុប និងបណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបនិង (EVIPA)”៕