សម័យប្រជុំលើកទី ៤៧ នៃ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​នឹងបើក​នាថ្ងៃទៅ ១០ ខែសីហា

(VOVWORLD) - សម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។ 
សម័យប្រជុំលើកទី ៤៧ នៃ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​នឹងបើក​នាថ្ងៃទៅ ១០ ខែសីហា - ảnh 1 (រូបថត៖ quochoi.vn)

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងសុន្ទរកថាបើកហើយរួមជាមួយអនុប្រធានរដ្ឋសភាដឹកនាំសម័យប្រជុំនេះ។ទាក់ទងនឹងការងាតាក់តែងច្បាប់នោះ តាមរបៀបវារៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការពិចារណា និងផ្ដល់មតិអំពីបញ្ហាដែលមានការខ្វែងគំនិតគ្នាមួយចំនួននៃសេចក្ដីព្រាងច្បាប់ចំនួន ៤ រួមមាន៖ ច្បាប់ស្តីពីសិទ្ធិស្នាក់នៅ (ធ្វើវិសោធនកម្ម) ; ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដោះស្រាយបទល្មើសច្បប់រដ្ឋបាល; ច្បាប់ការពារព្រំដែនវៀតណាម; ច្បាប់ការពារបរិស្ថាន (ធ្វើវិសោធនកម្ម)។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានពិចារណានិងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់មួយចំនួនដូចជា៖ ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ និងបទ បញ្ញត្តិស្តីពីការបង្ការ ទប់ស្ដាត់រីរុស ដែលបង្កឱ្យមានរោគសញ្ញាចុះខ្សោយនៃប្រព័ន្ធការពាររបស់មនុស្ស (HIV/AIDS) និងបទបញ្ញត្តិស្តីពីការអនុគ្រោះដល់អ្នកដែលមានគុណបំណាច់ចំពោះបដិវត្ត (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ