សម័យប្រជុំលើកទី ៤៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - នៅឯកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋ សភានឹងពិចារណានិងផ្តល់មតិយោបល់លើការងារត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ១០ រដ្ឋសភា នីតិកាលទី ១៤ ដែលគ្រោងនឹងបើកនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ ហើយបិទនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០៕
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភា |
សម័យប្រជុំលើកទី ៤៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភានឹងប្រព្រឹត្តទៅ ចាប់ពី រសៀលថ្ងៃទី ១២ ខែតុលា ដល់ព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។ ប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថាបើកនិងរួម ជាមួយអនុប្រ ធាននៃរដ្ឋសភានានា ជំនួសការការដឹកនាំអង្គប្រជុំ។
តាមរៀបវារៈនៃអង្គប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណានិងផ្តល់មតិយោបល់លើការងារកសាងច្បាប់; ពិចារណានិងផ្តល់យោបល់លើរបាយការណ៍ដូចជា៖ របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យ “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមជាសមា ជិក”; របាយការណ៍ស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ២០២០, គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១ និងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០១៦-២០២០ ជាដើម។
នៅឯកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងពិចារណានិងផ្តល់មតិយោបល់លើការ ងារត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ ដែលគ្រោងនឹងបើកនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ ហើយបិទនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០៕