សម័យប្រជុំលើកទី ៥០ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាម រួមជាមួយបង់ក្លាដែស និងហ្វីលីពីនបានសហការរៀបចំសម័យពិភាក្សាអំពីការធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងណែនាំសេចក្ដីព្រាងសេក្ដីសម្រេចចិត្តឆ្នាំ ២០២២ ស្ដីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ផ្តោតសំខាន់លើសិទ្ធិស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ។ 
សម័យប្រជុំលើកទី ៥០ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ - ảnh 1ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រី Michelle Bachelet (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ១៣ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី ៥០ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិត្រូវបានបើកជាផ្លូវការ ដោយមានការចូលរួមរបស់តំណាងប្រទេសជាសមាជិកចំនួន ៤៧ និងប្រទេសជាអ្នក សង្កេតការណ៍ អង្គការអន្តរជាតិអន្តររដ្ឋាភិបាល និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសជាង ១០០ អង្គភាព។ ប្រធានបទសំខាន់មួយរបស់វៀតណាមនៅក្នុងសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធមនុស្សគឺជាសិទ្ធមនុស្សក្នុងការប្រែប្រួលអាកាសធាតុ។ វៀតណាម រួមជាមួយបង់ក្លាដែស និងហ្វីលីពីនបានសហការរៀបចំសម័យពិភាក្សាអំពីការធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងណែនាំសេចក្ដីព្រាងសេក្ដីសម្រេចចិត្តឆ្នាំ ២០២២ ស្ដីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ផ្តោតសំខាន់លើសិទ្ធិស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ។ នេះគឺជាសេចក្ដីសម្រេចចិត្តដែលត្រូវបានវៀតណាម បង់ក្លាដែស និងហ្វីលីពីនណែនាំជាប្រចាំឆ្នាំចាប់ពីឆ្នាំ ២០១៤ មក សម្រាប់ក្រុមប្រឹក្សាមនុស្សពិចារណា និងអនុម័ត ដើម្បីផ្ដោតសំខាន់លើប្រធានបទជាក់ស្ដែង (ដូចជាសិទ្ធិកុមារ សិទ្ធិសុខភាព សិទ្ធិជនចំណាកស្រុក សិទ្ធិស្ត្រី ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ) ។

សម័យប្រជុំលើកទី ៥០ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ មិថុនា ដល់ថ្ងៃទី ៨ កក្កដា រូមមានសម័យសន្ទនា និងពិភាក្សាជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ