សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី ១៤ បានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែកុម្ភះ
(VOVWORLD) - ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថាបើកនិងរួមគ្នាជាមួយអនុប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ៥២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា |
នាថ្ងៃទី ១៩ ខែកុម្ភៈ ព័ត៌មានពីការិយាល័យរដ្ឋសភា បានឲ្យដឹងថា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១ សម័យប្រជុំលើកទី ៥៣ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀត ណាមនីតិកាលទី ១៤ នឹងប្រព្រឹត្តទៅនៅសាលប្រជុំ Tan Trao វិមានរដ្ឋ សភានៃរដ្ឋធានីហាណូយ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថាបើកនិងរួមគ្នាជាមួយអនុប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំ។
យោងតាមរបៀបវារៈដែលបានគ្រោងទុក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការក្នុងរយៈពេលមួយថ្ងៃ ដោយផ្តល់យោបល់លើការកែសម្រួលដំបូងលើរចនាសម្ព័ន្ធ រដ្ឋសភានីតិកាលទី ១៥។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណានិងផ្តល់យោបល់លើរបាយការណ៍ការងារសម្រាប់អាណត្តិឆ្នាំ ២០១៦-២០២១ របស់រដ្ឋាភិបាល និងផ្តល់យោបល់ជាលាយលក្ខណ៍អក្សរលើរបាយការណ៍ស្តីពីការងារអាណត្តិទី ១៤ នៃរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាដើម៕