សម័យប្រជុំលើកទី ៥៤ នៃគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានបិទបញ្ចប់ជាផ្លូវការ

(VOVWORLD) - នៅសម័យប្រជុំលើកទី ៥៤ ក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់អំពីការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ ផងដែរ។
សម័យប្រជុំលើកទី ៥៤ នៃគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានបិទបញ្ចប់ជាផ្លូវការ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងកិច្ចប្រជុំ  (រូបថតៈ Quochoi.vn)

អញ្ជើញថ្លែងបិទសម័យប្រជុំលើកទី ៥៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ខ្លឹមសារដែលនៅសល់ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៤ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការពិចារណាយ៉ាងយកចិត្តទុកដាក់។ ទាក់ទងនឹងការងាររៀបចំកម្មាភិបាល នឹងតែងតាំងមុខតំណែងនៅតាមស្ថាប័នរដ្ឋនោះ ដោយផ្អែកលើសេចក្តីសន្និដ្ឋាន និងការបោះឆ្នោតរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គណៈកម្មាធិការកិច្ចការប្រតិភូគប្បីដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីត្រៀមរៀបចំឲ្យបានល្អប្រសើរ ជាពិសេសគឺដំណើរការឧទ្ទេសនាមការបោះឆ្នោត ការបញ្ចប់មុខដំណែង ឬផ្ដល់សច្ចាប័នដើម្បីធានាលក្ខណៈស្របតាម រដ្ឋធម្មនុញ្ញនិងច្បាប់។គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគប្បីបញ្ជាណែនាំជាបន្ទាន់ ដើម្បីបញ្ចប់ការងារជាស្ថាពរ សំដៅជួយប្រធានរដ្ឋសភាបំពេញការងារឲ្យបានរលូន។

មុននេះ នៅសម័យប្រជុំលើកទី ៥៤ ក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់អំពីការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ