សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤ គ្រោងនឹងប្រារព្ធធ្វើឡើងនៅនៅថ្ងៃទី ១៤ ខែមិថុនា

(VOVWORLD) - នៅថ្ងៃទី ១១ ខែមិថុនា ខុទ្ទការល័យរដ្ឋ សភាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីនៃសម័យប្រជុំលើកទី ៥៧ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤ គ្រោងនឹងប្រារព្ធធ្វើឡើងនៅនៅថ្ងៃទី ១៤ ខែមិថុនា - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី ៥៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ (រូបថតៈ TTXVN)

តាមនោះ ចាប់ពីថ្ងៃទី ១៤ និង ១៥ ខែមិថុនាឆ្នាំ ២០២១ សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រ ព្រឹត្តទៅនៅវិមានរដ្ឋសភា នៃទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងសុន្ទរកថា បើក និងរួមជាមួយអនុប្រ ធានរដ្ឋសភាដឹកនាំអង្គប្រជុំ ។

នៅក្នុងកិច្ចប្រជុំគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិចារណានិងសម្រេចអនុម័ត លើសំណើតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា; ផ្តល់យោបល់ស្តីពីការដោះស្រាយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម (PVN) នៅពេលទូទាត់សំណងតម្លៃប្រើប្រាស់ផលិតផលគម្រោងចម្រាញ់ប្រេងនិងជីវឥន្ធនៈ Nghi Son តាមកិច្ចសន្យានឹងការធានារបស់រដ្ឋាភិ បាល រួមទាំងបញ្ហាមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ