សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើបញ្ហាសំខាន់ៗជាច្រើន
(VOVWORLD) - សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាព្រឹកថ្ងៃទី ១៤ ខែមិថុនានៅទីក្រុងហាណូយ។ អង្គប្រជុំបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ហើយគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់លើខ្លឹមសារសំខាន់ៗជាច្រើន។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំ |
ថ្លែងមតិបើកសម័យប្រជុំ ប្រ ធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់ថា ខ្លឹមសារសំខាន់ដែលត្រូវបានគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិភាក្សាក្នុងសម័យប្រជុំលើកទី ៥៧ គឺវាយតម្លៃលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិងថវិការដ្ឋក្នុង ៦ ខែដំបូងដើមឆ្នាំ និងដំណោះស្រាយដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២១។ អញ្ជើញ ផ្តល់យោបល់លើគម្រោងកម្មវិធីកសាងច្បាប់ បទប្បញ្ញត្តិរបស់រដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “រឹតបន្តឹងវិន័យក្នុងដំណើរការតាក់តែងច្បាប់ ជាពិសេសសម្រាប់ស្ថាប័នបញ្ជូននិងស្ថាប័នផ្ទៀងផ្ទាត់ ហើយជាពិសេសការទទួលខុសត្រូវរបស់ប្រមុខ។ ម្យ៉ាងវិញទៀត រក្សាឱ្យបានម៉ឺងម៉ាត់នូវកម្មវិធីតាក់តែងច្បាប់និងបទបញ្ញត្តិរបស់រដ្ឋសភា ដើម្បីធានាឱ្យមានសមកាលកម្ម ឯកភាពនិងមានគុណភាព។ មិនមែនមានន័យថា អ្វីៗក៏ដាក់ជូនដែរ ហើយ មិនត្រូវផ្សព្វផ្សាយសេចក្តីសម្រេចចិត្តដើម្បីកែប្រែបញ្ហាដែលផ្ទុយនឹងច្បាប់បច្ចុប្បន្នទាល់តែសោះ”។
នារសៀលថ្ងៃទី ១៤ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិស្តីពីការរៀបចំសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥; ពិចារណានិងសម្រេចអនុម័តលើសំណើតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕