សម័យប្រជុំលើកទី ៨ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែកក្កដានៅទីក្រុងហាណូយ ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Vuong Dinh Hue បានធ្វើជាអធិបតីសម័យប្រជុំលើកទី ៨។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
តាងនាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សានិងទីភ្នាក់ងារពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ លោកបានស្នើឲ្យគណៈប្រឡងប្រណាំងកោតសរសើរមជ្ឈឹម ក្រសួងមហាផ្ទៃ បំពេញឯកសារនិងបែបបទទាក់ទងនឹងការងារ កោតសរសើរអំពីការបោះឆ្នោត។
“ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះប្រជាជននិងអ្នកបោះឆ្នោតទូទាំងប្រទេស ក៏ដូចជាជនរួមជាតិរបស់យើងនៅក្រៅប្រទេស ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងការងារបោះឆ្នោត ដែលបង្ហាញពីទឹកចិត្តស្នេហាជាតិនិងស្មារតីសាមគ្គីជាតិ។ នេះគឺជាកត្តាសំខាន់និងជាកត្តាសម្រេចកំណត់ចំពោះជោគជ័យ នៃការបោះឆ្នោតលើកនេះ។ ដោយមានការដឹកនាំដ៏ដិតដល់របស់គណៈកម្មាធិការមជ្ឈឹមបក្ស, ការិយាល័យនយោបាយ, លេខា ធិការដ្ឋាននិងមានការទទួលខុសត្រូវខ្ពស់ មិនត្រឹមតែក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ក្រុមប្រឹក្សាប្រជាជន រណសិរ្សមាតុភូមិ គណៈកម្ម ការរៀបចំការបោះឆ្នោតគ្រប់ជាន់ថ្នាក់ អ្នកបោះឆ្នោតជិត ៧០ លាននាក់ដែលមានទ្រង់ទ្រាយធំបំផុត បានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកនីតិកាលទី ១៥ សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២១-២០២៦”។ នេះបើយោងតាមប្រសាសន៍របសប្រធានរដ្ឋសភា លោក Vuong Dinh Hue។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បាន ឲ្យដឹង ថាបន្ទាប់ពីបានបញ្ជាក់អំពីឋានៈរបស់សមាជិកសភា ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់បានបញ្ចប់សម័យប្រជុំលើកទី ១ និងបានសុក្រិតរួចរាល់សមាជិកទាំងមូលនៃក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនចាប់ពីថ្នាក់ខេត្ត ស្រុករហូតដល់ថ្នាក់ឃុំ។ ហេតុដូច្នេះបន្ទាប់ពីសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ១៥ រាល់ការងារកម្មាភិបាលនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវបានបញ្ចប់សុក្រិតពីមហាសន្និបាតគ្រប់ជាន់ថ្នាក់៕