សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ត្រូវប្រុងប្រយ័ត្នជានិច្ចដើម្បីការពារអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត

(VOVWORLD) - ក្នុងសម័យប្រជុំពិភាក្សាស្តីអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៅឯសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀត ណាមនីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែតុលានោះ មតិជាច្រើនបានលើកឡើងអំពីស្ថានភាពនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ក្នុងនោះមានទាំងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់សមុទ្ររបស់វៀតណាម ត្រូវបានកំណត់ដោយច្បាប់អន្តរជាតិ ហើយផ្ទុយនឹងសេចក្តីថ្លែងការណ៍នៃកិច្ចព្រមព្រៀងជាន់ខ្ពស់នានា។
សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ត្រូវប្រុងប្រយ័ត្នជានិច្ចដើម្បីការពារអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត - ảnh 1សមាជិកសភា លោក Tran Viet Khoa៖ ត្រូវប្រុងប្រយ័ត្នជានិច្ចដើម្បីការពារអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត

លោក Tran Viet Khoa សមាជិកសភានៃទីក្រុងហាណូយបានលើកឡើងថា នាឆ្នាំ ២០១៩ នេះ  ស្ថានភាពនៅតំបន់សមុទ្រខាងកើត មានភាពស្មុគស្មាញច្រើន ដែលប៉ះពាល់ដល់សន្តិសុខនិងសុវត្ថិភាពនៅតំបន់សមុទ្រ ដែលមានផ្លូវដឹកជញ្ជូនសំខាន់បំផុតនៅលើពិភពលោក។ ប្រការនេះ បានគំរាមកំហែងដល់សន្តិសុខនិងសុវត្ថភាព របស់បណ្តាប្រទេសដែលរួមតំបន់សមុទ្រខាងកើត។

លោក Tran Viet Khoa បានសង្កត់ធ្ងន់ថាៈ ការកសាងប្រទេសមួយត្រូវដើរទន្ទឹមនឹងកិច្ចការការពារប្រទេស ដែលជាក្រិត្យក្រមគងវង្សជាយូរលង់ណាស់មកហើយរបស់ប្រជាជាតិវៀតណាម ដែលក្រិត្យក្រមនេះ ត្រូវបានបង្ហាញ តាមរយៈភារកិច្ចសំខាន់ៗចំនួនពីរ គឺការកសាងសង្គមនិយមនិងកិច្ចការពាររឹងមាំមាតុភូមិវៀតណាម។ លោក Tran Viet Khoa បានគូសបញ្ជាក់ថា៖ “វៀតណាមបានឆ្លងកាត់សង្គ្រាមជាច្រើនលើកច្រើនសារ យើងក៏បានឃើញភាពសាហាវព្រៃផ្សៃនៃសង្រ្គាមនិងការបាត់បង់គ្រួសារ។ ហេតុដូច្នេះ ការការពារអធិបតេយ្យនិងបូរណភាពទឹកដី គឺជាទំនួលខុសត្រូវរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏យើងត្រូវតែមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនជានិច្ច នូវវិធានការខ្ពស់បំផុត  ដែលអាចកើតមានឡើង ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ដើម្បីឯករាជ្យ អធិបតេយ្យនិងបូរណភាពដែនដី”។

តំណាង ជាច្រើនបានស្នើរដ្ឋាភិបាល បង្កើតលក្ខខណ្ឌសម្រាប់អ្នកនេសាទដើម្បីអភិវឌ្ឍនាវានិងទូកនេសាទ ពីព្រោះដើម្បីរក្សាអធិបតេយ្យភាពរបស់ប្រទេសជាតិលើសមុទ្រនិងកោះនោះ អ្នកនេសាទគឺជាកម្លាំងដើម្បីចូលរួមប្រយុទ្ធលើស្ថានភាពជាក់ស្តែង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រក្នុងស្មារតីនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំលើកទី ៨ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាមប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ