សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ រដ្ឋសភាពិភាក្សាក្សាអំពីសេដ្ឋកិច្ច សង្គម
(VOVWORLD) - ក្នុងរបាយការណ៍របស់រដ្ឋាភិបាលដែលបានដាក់ជូនរដ្ឋសភានៅក្នុងសម័យប្រជុំនេះបានឲ្យដឹងថា តាមការរំពឹងទុក វៀតណាមនឹងសម្រេចរួចរាល់នូររាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៩ ពោលគឺសម្រេចបានគោលដៅសំខាន់ទាំង ១២។
លោក Vu Tien Loc សមាជិក សភា ខេត្ត Thai Binh |
នាថ្ងៃទី ៣០ខែតុលា សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានចាប់ផ្ដើមធ្វើការពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ ២០១៩; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គម្រោងថវិការដ្ឋ វិធីបែងចែកថវិកាមជ្ឈឹមឆ្នាំ២០២០។ តាមការរំពឹងទុក សម័យពិភាក្សានឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា។
ក្នុងរបាយការណ៍របស់រដ្ឋាភិបាលដែលបានដាក់ជូនរដ្ឋសភានៅក្នុងសម័យប្រជុំនេះបានឲ្យដឹងថា តាមការរំពឹងទុក វៀតណាមនឹងសម្រេចរួចរាល់នូររាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៩ ពោលគឺសម្រេចបានគោលដៅសំខាន់ទាំង ១២។ កំណើនសេដ្ឋកិច្ចទទួលបានលទ្ធផលហួសពីគោលដៅ ខណៈពេលដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ អតិផរណាស្ថិតក្រោមការគ្រប់គ្រង។ អត្រាកំណើន GDP នៅទូទាំង ឆ្នាំ ២០១៩ ត្រូវបានប៉ាន់ស្មានថាទទួលបានជាង ៦,៨%។ ដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍នោះ សមាជិកសភាបានចាត់ទុកថា រដ្ឋាភិបាលបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយផ្សារភ្ជាប់ជាមួយនឹងរូបសណ្ឋានកំណើន។ ពន្លឿនការអនុវត្តគម្រោងជាតិសំខាន់ៗ ។ លើកកម្ពស់តួនាទីរបស់តំបន់សេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងធំ ៗ ។ លោក Nguyen Nhu So សមាជិកសភាខេត្ត Bac Ninh បានលើកសំណើរអំពីការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យសេដ្ឋកិច្ច ឯកជនថា៖ “តាមគំនិតរបស់ខ្ញុំគឺគប្បីមានដំណោះស្រាយលោតផ្លោះ អំពីគោលនយោបាយ សំដៅ លុបបំបាត់របាំង និងអភិវឌ្ឍសហគ្រាសឯកជន។ នេះគឺជាលក្ខខ័ណ្ឌចម្បង ដើម្បីប្រជាជននឹងនរចិត្តក្នុងការរកស៊ី និងបង្កើនប្រសិទ្ធភាពដល់សេដ្ឋកិច្ច។ រដ្ឋគប្បីផ្លាស់ប្តូរថ្មីយ៉ាងាងខ្លាំងក្លា ដូចជាធ្វើអន្តរាគមន៍ គាំទ្រដល់ការគ្រប់គ្រង បង្កើនប្រភពធនធាន ជួយឧបត្ថម្ភខាងដីធ្លី ដើមទុនឥណទាន បណ្តុះបណ្តាលធនធានមនុស្ស ជំរុញសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ឲ្យសមស្របនឹងសក្កានុពល” ។
ទាក់ទងនឹងគោលដៅកំណើន ៦,៨% ក្នុងឆ្នាំ ២០២០ លោក Vu Tien Loc សមាជិក សភា ខេត្ត Thai Binh បានចាត់ទុកថា រដ្ឋាភិបាលគប្បីមានគោលនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ គ្រប់គ្រងអតិផរណា លើកស្ទួយការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះលើកកម្ពស់ការផ្លាស់ប្ដូរថ្មី សុក្រឹតរបៀបរបបនិងបង្កើតបរិយាសកាស វិនិយោគអំណោយផលផងដែរ៕