នាថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ៩ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងពិនិត្យមើលនិងផ្តល់មតិអំពីខ្លឹមសារសំខាន់មួយចំនួន ក្នុងនោះមានការសួរដេញដោលការឆ្លើយតប់នឹងការសួរដេញដោលនៅសម័យប្រជុំ
លើកទី ១០ និងរបាយការណ៍បូកសរុបមតិនិងសំណើរអំពីសកម្មភាពអធិប្បាយនៅ ក្រុមប្រឹក្សារជនជាតិនិងបណ្ដាគណៈកម្មាធិការរបស់រដ្ឋសភាផង។ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានឹងវាយ តំលៃលទ្ធផលរបស់សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាល
ទី ១៣ និងផ្តល់មតិលើក ដំបូងអំពីការត្រៀមរៀបចំសម័យប្រជុំ លើកទី ៤ រដ្ឋសភានីតិ
កាលទី ១៣ ការអនុម័ត្តលើសេចក្តីព្រៀងបទបញ្ញត្តិអំពីអនុគ្រោះចំពោះមនុស្សមាន
គុណូបការៈចំពោះបដិវត្ត(ធ្វើវិសោធនកម្មនិងបំពេញបន្ថែម)។ក្នុងសម័យប្រជុំនេះដែរ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិអំពីការបង្កើតទីក្រុង Ba Ria – Vung Tau
នៅខេត្ត Ba Ria – Vung Tau ក្នុងរយៈពេលអនុវត្តពិសោធន៍មិនរៀបចំក្រុមប្រឹក្សារប្រជា
ជនថ្នាក់ស្រុកខ័ណ្ឌ សង្កាត់និងខ្លឹមសារមួយចំនួនផ្សេងៗទៀត៕
|
សម័យប្រជុំលើកទី ៨ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (Image: Internet) |