សម័យប្រជុំលើកទីពីររដ្ឋសភាចិននីតិកាលទី ១៣ត្រូវបានបិទបញ្ចប់

(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ ខែមិនា នៅទីក្រុងប៉េកាំង សម័យប្រជុំលើកទី ២ មហាសន្និបាតប្រជាជនទូទាំងប្រទេស (រដ្ឋសភា) ចិន នីតិកាលទី ១៣ បានបិតបញ្ចប់ ក្រោមអធីបតីភាពប្រធានរដ្ឋសភាចិន លោក Li Zhanshu។
សម័យប្រជុំលើកទីពីររដ្ឋសភាចិននីតិកាលទី ១៣ត្រូវបានបិទបញ្ចប់ - ảnh 1ទិដ្ឋភាពនៃ សម័យប្រជុំលើកទីពីររដ្ឋសភាចិននីតិកាលទី ១៣

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានវត្តមានអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្ត្រីចិន លោក Li Keqiang រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប និងសមាជិក សមាជិការសភាចំនួន ៣ ពាន់រូប។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាចិន លោក Li Zhanshu បានសន្យាជំរុញការអនុវត្តច្បាប់ ប្រជាធិបតេយ្យ សង្គមនិយម បន្តអនុវត្តន៍ផែនការមេស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ លើកទី ១៣ ដោយអះអាងថាខឿនសេដ្ឋកិច្ចចិនកំពុងស្ថិតក្នុងដំណាក់កាលស្លាប់រស់ក្នុងដំណើរការផ្លាស់ប្ដូរថ្មី
រូបសណ្ឋានកំណើន និងបើកចេញបែបផែន ដែលប្រទេសនេះត្រូវបន្តអភិវឌ្ឍន៍ ដើម្បីក្លាយទៅជាប្រទេសផលិតកម្មជួរមុខអំពីសេវាកម្មប្រកបដោយគុណភាព
ខ្ពស់។ លោក Li Zhanshu បានសង្កត់ធ្ងន់ថា ក្នុងឆ្នា២០១៩ នេះ ចិននឹងធ្វើពីធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាឆ្នាំគន្លឹះ ឆ្ពោះទៅសុក្រឹតគោលដៅ ១០០ ឆ្នាំ ដើមដំបូង។ ហេតុដូច្នេះហើយ ចិនគប្បីបង្កើនការសិក្សារៀនសូត្រ និងជ្រួតជ្រាបនូវរាល់គោលយោបាយសំខាន់ៗរបស់មជ្ឈឹមបក្សកុម្មនិស្សចិន និងស្មារតីបញ្ជារបស់អគ្គលេខាបក្សប្រធានរដ្ឋចិន លោក Xi Jinping

ក្នុងស្មារតីឯកភាពគ្នា សមាជិត សមាជិកាសភាបានអនុម័តលើពង្រាងសេចក្ដីសម្រេចចិត្តសំខាន់ៗដូចជា៖ ពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីរបាយការណ៍កិច្ចការរដ្ឋាភិបាល ពង្រាងច្បាប់វិនិយោគបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន និង សេចក្ដីសម្រេចចិត្តស្ដីពីស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ឆ្នាំ ២០១៨ ក៏ដូចជាពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឆ្នាំ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ